សម្តេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនហ្គោល នៅសៀមរាប

(សៀមរាប)៖ នៅល្ងាចថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២២នេះ ខណៈចុះពិនិត្យសមិទ្ធផលនា នៅខេត្តសៀមរាប សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានឆ្លៀតពេលវាយកូនហ្គោល នៅខេត្តទេសចរណ៍មួយនេះ។
តាមបណ្តាញសង្គមហ្វេសបុក សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា «ល្ងាចនេះឆ្លៀតវាយកូនគោលនៅខេត្តសៀមរាប។ កម្លាំងដូចអាយុជាង៣០ឆ្នាំគ្រាន់តែទម្ងន់កើនឡើងជាងមុនបន្តិច។ អរគុណសន្តិភាព»។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន កំពុងមានវត្តមាននៅខេត្តសៀមរាប ដោយសម្តេចបានអញ្ជើញចុះពិនិត្យមើលវឌ្ឍនភាព នៃការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ នៅថ្ងៃនេះ ហើយនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ ហេដ្ឋរចនាសម្ព័ន្ធផ្លូវ៣៨ខ្សែក្នុងខេត្តនេះ នៅថ្ងៃស្អែកផងដែរ៕

អត្ថបទដែលជាប់ទាក់ទង