បងប្អូនមានចំាទេ! អតីតសកម្មជនដីបឹងកក់ អ្នកស្រី យ៉ោម បុប្ផា ពេលនេះ សាច់សខ្ចី រាងស្អាត ហើយលែងចេញតវ៉ាអ្វីទៀតហើយ

ភ្នំពេញ៖ ចាប់តាំងពីបញ្ហាដីធ្លីនៅបឹងកក់ អំឡុងឆ្នាំ២០០៧-២០០៨ អ្នកស្រី យ៉ោម បុប្ផា រួមនឹងស្ត្រីសកម្មជនដីធ្លីច្រើននាក់ទៀត បានចេញមុខដឹកនាំបាតុកម្ម តវ៉ារាប់មិនអស់។ អ្នកស្រី យ៉ោម បុប្ផា រួមទាំងសកម្មជនដីធ្លីច្រើននាក់ទៀត ក៏បានទទួលរងនូវការបង្ក្រាប រងបណ្តឹងនៅតុលាការ និងត្រូវបានចាប់ឃុំនៅពន្ធនាគារថែមទៀត។

កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១២ អ្នកស្រី យ៉ោម បុប្ផា ជាសកម្មជនដីធ្លី មកពីសហគមន៍បឹងកក់ ត្រូវបានចាប់ខ្លួន ហើយតុលាការកាត់ទោសដាក់ពន្ធនាគាររយៈពេល ៣ឆ្នាំ ពីបទប្រើអំពើហិង្សាដោយចេតនាលើអ្នករត់ម៉ូតូឌុបពីរនាក់។
បន្ទាប់ពីជាប់ឃុំក្នុងពន្ធនាគារអស់រយៈពេល ១៤ខែ អ្នកស្រី យ៉ោម បុប្ផា ត្រូវបានដោះលែង ចេញពីពន្ធនាគារនៃស្នងការដ្ឋានរាជធានីភ្នំពេញ (PJ) កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៣។ ក្រោយចេញពីពន្ធនាការ អ្នកស្រី យ៉ោម បុប្ផា ដែលកាលណោះ មានអាយុ ៣៤ឆ្នាំ បានលែងលះប្តី ក្នុងហេតុផល រស់នៅមិនចុះសម្រុងគ្នា។
នៅឆ្នាំ២០១៤ អ្នកស្រី យ៉ោម បុប្ជា បានទទួលពានរង្វាន់ James Lawson Award ពីមជ្ឈមណ្ឌលអន្តរជាតិ ស្ដីពីជម្លោះអហិង្សា ឬ International Center on Nonviolent Conflict។ អ្នកស្រី យ៉ោម បុប្ផា និងស្ត្រីសកម្មជនច្រើននាក់ទៀត បានទៅទទួលពានរង្វាន់នោះ នៅអាមេរិក។
ក្រោយមក ក្នុងខែធ្នូ ឆ្នាំ២០១៤ អ្នកស្រី យ៉ោម បុប្ផា ដែលទើបក្លាយជាស្ត្រីមេម៉ាយកូនមួយ ក៏បានភ្ជាប់ពាក្យជាមួយលោក រៀល ខេមរិន្ទ្រ ដែលកាលណោះ ជាអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមណ្ឌលស្វាយរៀង។ ក៏ប៉ុន្តែនៅប៉ុន្មានខែក្រោយមក អ្នកទាំងពីរ បានចែកផ្លូវគ្នា ដោយមិនបានឈានដល់ការរៀបអាពាហ៍ពិពាហ៍ ដែលគ្រោងធ្វើនៅខែមករា ឆ្នាំ២០១៥ ឡើយ។
អ្នកស្រី យ៉ោម បុប្ផា នៅឆ្នាំនេះ អាយុខ្ទង់ជាង ៤០ឆ្នាំស្តើង ក្លាយជាអ្នកលក់អាហារបំប៉ន តាមអនឡាញ ហើយបានថតបង្ហោះរូប តាមហ្វេសប៊ុក បង្ហាញរាងយ៉ាងខ្ចង់។ អតីតសកម្មជនដីបឹងកក់ អ្នកស្រី យ៉ោម បុប្ផា ពេលនេះ សាច់សខ្ចី រាងស្អាត ហើយលែងចេញតវ៉ាអ្វីទៀតហើយ។
ពេលនេះ អ្នកស្រី យ៉ោម បុប្ផា ទំនងជាក្លាយជាមេម៉ាយចាយរាង ដែលមានកូនមួយហើយ ព្រោះក្នុងហ្វេសប៊ុករបស់អ្នកស្រី មិនបានបង្ហាញដៃគូជីវិតនៅឡើយទេ៕

អត្ថបទដែលជាប់ទាក់ទង