ប្រទះឃើញបុរសម្នាក់ ដេកស្លាប់ នៅខ្ទមចាំស្រែ នៅបន្ទាយមានជ័យ

បន្ទាយមានជ័យ៖ នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២២ នៅចំណុចទីតាំងខាងលើ សាកសពមិនស្គាល់អត្តសញ្ញាណជាមនុស្សអនាថាដេកស្លាប់នៅរោងចាំស្រែផ្លូវវាំងក្រុង មានភិនភាគរាង្គស្កូមខ្មៅ សក់កន្តាញ់ ស្លៀកខោយឺតព៌ណខ្មៅរហែក កំពស់ប្រហែល១,៦០ម៉ែត្រអាយុប្រហែល៦៥ឆ្នាំ។
តាមការសាកសួរបំភ្លឺរបស់ឈ្មោះ សុន តេង ភេទប្រុស អាយុ ៥៨ឆ្នាំ រស់នៅភូមិព្រហូត សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ និងឈ្មោះ ឆាត ឆេង ភេទប្រុស អាយុ ៥៥ឆ្នាំ រស់នៅភូមិអូរអំបិល សង្កាត់អូរអំបិល ជាអ្នកឃ្វាលគោនៅទីនេះជាប្រចាំបានអោយដឹងថាជនអនាថានេះមិនដឹងមកពីណាទេឃើញមកស្នាក់នៅរោងដែលគេធ្វើចាំស្រែនេះប្រហែល៤ថ្ងៃហើយ ធ្លាប់បានសុំទឹកខ្លួនផឹក ហើយនឹងសុំបារីជក់ ហើយតែងតែឃើញដើរទៅមកនៅជិតៗរោង មើលទៅមិនមានកម្លាំងក្នុងខ្លួនទេ ហើយក៏មិនដឹងបានហូបបាយឫអត់ដែល។
លុះដល់ព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២២ ពេលដែលពួកគាត់ដេញគោមកឃ្វាលក៏ឃើញដេកស្លាប់នៅនឹងរោង ទើបពួកគាត់រាយការណ៍អោយសមត្ថកិច្ច។
តាមការបំភ្លឺរបស់ឈ្មោះ អីវ ឈីន ភេទស្រី អាយុ៥៥ឆ្នាំ រស់នៅចម្ងាយពីកន្លែងកើតហេតុប្រហែល២០០ម៉ែត្រ ស្ថិតក្នុងភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា បានអោយដឹងថាមនុស្សចាស់ម្នាក់នេះធ្លាប់ទៅសុំបាយគាត់ហូបចំនួន៣ថ្ងៃហើយទើបតែម្សិលមិញមិនឃើញទៅទេក្រោយមកទើបលឺដំណឹងថាស្លាប់។ សាកសពត្រូវបានសមត្ថកិច្ចជំនាញពិនិត្យកោសល្យវិច័យបានសន្និដ្ឋានថា សាកសពស្លាប់ដោយសារខ្វះជាតិស្ករ មិនសូវបានហូបអាហារគ្រប់គ្រាន់ ពុំមានពាក់ព័ន្ទនឹងអំពើឃាតកម្មរឺអត្តឃាតឡើយ ៕

អត្ថបទដែលជាប់ទាក់ទង