អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋអស់មួយកន្លែង បណ្តាលមកពី ឆ្លងចរន្តអគ្គិសនី ពីឆ្នាំងសាកទូរស័ព្ទដាក់លើពូក
ខេត្តសៀមរាប ៖ នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២២ នៅចំណុចក្រុមទី ៩ ភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប ។
ករណីនេះកើតឡើងដោយឆ្លងចរន្តអគ្គិសនីពីឆ្នាំងសាកទូរស័ព្ទដែដែលម្ចាស់ឈ្មោះ ហួង ព្រហ្មស៊ីថា ភេទប្រុស អាយុ៦១ឆ្នាំ មុខរបរនៅផ្ទះ សាកទុកចោល ជាហេតុបណ្តាលឲ្យខូចខាតទាំងស្រុង ១០០% រួមមាន ៖ ផ្ទះទំហំ ៨ម x ១២ម មានចំនួន ០៦ បន្ទប់ ស្នាក់ចំនួន ០៥ គ្រួសារ (ជួលបន្ទប់ចំនួន ០៣ គ្រួសារ) ផ្ទះធ្វើអំពីឈើលើថ្មក្រោម ប្រក់ស័ង្កសី , ផ្ទះ១ខ្នង ខូចខាតទាំងស្រុង ៨មx១២ម ផ្ទះឈើលើ ថ្មក្រោម, ទ្រព្យសម្បត្តិ របស់ម្ចាស់ផ្ទះ និង អ្នកជួលផ្ទះ ។
លោកស្នងការរងបានឲ្យដឹងទៀតថា ហេតុការណ៍នេះបណបណ្តាលឲ្យមានរងរបួសដល់កូនម្ចាស់ផ្ទះចំនួន ០១នាក់ ឈ្មោះ ព្រហ្ម វឌ្ឍនា ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរ លក់គ្រឿងបន្លាស់ទូរស័ព្ទដៃ ស្នាក់នៅបន្ទប់ខាងលើម្នម្នាក់ឯដោយរបួសដៃទាំងសងខាង និងមុខត្រង់ចង្ការ បានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ។
យ៉ាងណាក្នុងករណីនេះកម្លាំងការងារអន្តរាគមន៍ និងសង្គ្រោះ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ០៣ គ្រឿង ប្រើប្រាស់ទឹកអស់ ០៣ ស៊ីទែន រួមមាន រថយន្តទឹកស្នងការដ្ឋាននគរបាលខេត្ត ០១ គ្រឿង, រថយន្តទឹកអធិការដ្ឋាននគរបាលក្រុង ០១ គ្រឿង, រថយន្តទឹកអាជ្ញាធរអប្សរា ០១ គ្រឿង។ ការធ្វើអន្តរាគមន៍នេះបានចំណាយពេលរហូតដល់វេលាម៉ោង ០៤និង៣០នាទីទៀបភ្លឺ ថ្ងៃខែឆ្នាំដដែល ទើបអគ្គិភ័យបានរលត់ទៅវិញទាំងស្រុង៕