ឃាត់ខ្លួនជនសង្ស័យបានសរុបចំនួន០៥នាក់ ករណីគ្រឿងញៀន នៅព្រះសីហនុ
នៅព្រះសីហនុ ៖ ដោយមានការណែនាំ ចង្អុលបង្ហាញ និងបទបញ្ជាយ៉ាងម៉ើងម៉ាត់របស់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាល ខេត្តព្រះសីហនុ ។
ស្រុកព្រៃនប់,ដោយមានការដឹកនាំបញ្ជាផ្ទាល់ពី លោកវរសេនីយ៍ទោ អ៊ួង វុទ្ធី អធិការនគរបាលស្រុកព្រៃនប់ បញ្ជាកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកព្រៃនប់។
-នៅថ្ងៃទី០៣.០៤.២០២២ រសៀល នៅចំណុចក្នុងផ្ទះស្ថិតក្នុងភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កម្លាំងជំនាញនៃ អធិការដ្ឋាននគរបាលស្រុក ព្រៃនប់ ចុះបង្រ្កាបគ្រឿងញៀន០១ករណី ដោយឃាត់ខ្លួនជនសង្ស័យបានសរុបចំនួន០៥នាក់: ១-ឈ្មោះ យូរ ហេង ភេទប្រុស អាយុ២៦ ឆ្នាំមានមុខរបរកម្មករសំណង់ មានទីលំនៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។(ម្ចាស់ថ្នាំញៀន០១កញ្ចប់) ២-ឈ្មោះ គិន ដានី ភេទប្រុស អាយុ២៥ ឆ្នាំមានមុខរបរកម្មករសំណង់ មានទីលំនៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ ៣-ឈ្មោះ តុង ផាត ភេទប្រុស អាយុ១៧ ឆ្នាំមានមុខរបរកម្មកររោងចក្រ មាទីលំនៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
៤-ឈ្មោះ ឆោម ម៉េងសុឺ ភេទប្រុស អាយុ១៧ ឆ្នាំមានមុខរបរកម្មកររោងចក្រ មានទីលំនៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ ដកហូតវត្ថុតាងរួមមាន៖ -ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន០១ កញ្ចប់ ។
-ទូរស័ព្ទដៃចំនួន០៣គ្រឿង ។ នៅថ្ងៃដដែល លុះដល់វេលាម៉ោង១៥:០០នាទីរសៀល ជនសង្ស័យខាងលើឈ្មោះ យូរ ហេង បានសហការជាមួយកម្លាំងយើងឈានទៅឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត នៅចំណុចក្នុងបន្ទប់ជួលស្ថិតក្នុងភូមិ៣សង្កាត់១ ក្រុង/ខេត្តព្រះសីហនុ ដោយឃាត់ខ្លួនជនសង្ស័យ-ឈ្មោះ កុយ សារុន ភេទប្រុស អាយុ៣២ ឆ្នាំមានមុខរបរកម្មករសំណង់ ស្នាក់នៅភូមិ៣ សង្កាត់១ ក្រុង/ខេត្តព្រះសីហនុ ។ ដោយដកហូតវត្ថុតាងរួមមាន៖ -ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន០៤កញ្ចប់ ។ -ទូរស័ព្ទដៃចំនួន០១គ្រឿង ។ -ជញ្ជីងថ្លឹងចំនួន០១គ្រឿង ។ សមត្ថកិច្ចកំពុងកសាងសំណុំរឿងជនសង្ស័យទាំង០៥នាក់បន្តទៅតាមនីតិវិធីច្បាប់ ៕