ក្រសួងសុខាភិបាល៖ ថ្ងៃនេះអ្នកឆ្លងថ្មីប្រភេទអូមីក្រុង៣៥នាក់, ជាសះស្បើយ១៣៣នាក់ និងគ្មានអ្នកស្លាប់ទេ
(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មី ប្រភេទអូមីក្រុងចំនួន៣៥នាក់ សុទ្ធសឹងឆ្លងក្នុងសហគមន៍ ចំណែកអ្នកជំងឺជាសះស្បើយចំនួន១៣៣នាក់ និងគ្មានអ្នកស្លាប់ទេ។
សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន ១៣៥,៧៨២នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣២,២០១នាក់, ស្លាប់សរុបចំនួន ៣,០៥៤នាក់៕