ស្ត្រីម្នាក់ យកក្រដាសប្រាក់ដុល្លារក្លែងក្លាយ ទៅវេរឱ្យអ្នកផ្សេងនៅភ្នាក់ងារធនាគារវីង ហើយត្រូវបានភ្នាក់ងារវីងពិនិត្យឃើញថា ជាប្រាក់ក្លែងក្លាយក៏ប្តឹងសមត្ថកិច្ច

ខេត្តកណ្ដាល៖ កាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២២ នៅចំណុចផ្ទះជនរងគ្រោះជាភ្នាក់ងារវីងស្ថិតក្នុងភូមិលេខ១ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ ម៉ិច សីហា ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិលេខ១ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល មានមុខរបរជាអាជីវករ។ចំណែកជនសង្ស័យឈ្មោះលឹម ស្រីពៅ ហៅ ណែត ភេទស្រី អាយុ៣៩ឆ្នាំ មានទីលំនៅភូមិព្រែកតាព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល មានមុខរបរជាអ្នកលក់ដូរ(ឃាត់ខ្លួន)។
នៅវេលាកើតហេតុនេះ ពេលដែលជនរងគ្រោះកំពុងតែនៅផ្ទះបើកអាជីវកម្មវីងរបស់ខ្លួន ពេលនោះស្រាប់តែជនសង្ស័យបានជិះម៉ូតូតែម្នាក់ឯងមកឈប់នៅមុខផ្ទះហើយយកលុយដុល្លារក្លែងក្លាយក្រដាសប្រាក់ប្រភេទ៥០ដុល្លារឱ្យជនរងគ្រោះវេរឱ្យ ប៉ុន្តែពេលជនរងគ្រោះមើលលុយឃើញថាលុយនោះជាលុយក្លែងក្លាយ ក៏ប្តឹងសមត្ថកិច្ចប៉ុស្តិ៍ស្វាយរលំឱ្យចុះមកធ្វើអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យ រួចឆែកក្រោមកែបម៉ូតូឃើញប្រាក់ដុល្លារក្លែងក្លាយក្រដាស៥០ដុល្លារចំនួន៨សន្លឹកទៀត យកទៅសាកសួរនៅប៉ុស្តិ៍ ហើយបញ្ជូនបន្តទៅកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង