កូនបង្កើតដុតផ្ទះឪពុកម្តាយខ្លួនឯង បណ្តាលឲ្យឆាបឆេះអស់ខ្ទេចទាំងស្រុង នៅកណ្តាល
កណ្តាល: នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២២ ករណីដុតផ្ទះចំនួន០១ខ្នងកើតឡើង បង្កការភ្ញាក់ផ្អើល ដល់បងប្អូនប្រជាពលរដ្ឋ និងកម្លាំងសមត្ថកិច្ច ទីតាំងស្ថិតនៅចំណុច ភូមិ ស្លាបតាអោន ឃុំ គគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
ជនបង្កហេតុឈ្មោះ ជា ដារី ភេទប្រុស អាយុ ៣៣ ឆ្នាំ មានទីលំនៅភូមិ ស្លាបតាអោន ឃុំ គគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ បានដុតផ្ទះរបស់ឪពុកម្តាយខ្លួនឯង មួយកន្លែងបានឆេះអស់ផ្ទះ០១ខ្នង ធ្វើអំពីឈើជញ្ជាំងឈើ ដំបូលប្រក់ស័ង្កសី ក្រាលក្តារ ទទឹង ៦ម៉ែត្រ មានបណ្តោយ១០ម៉ែត្រ របស់ឈ្មោះ ជា សំអាន ភេទប្រុស អាយុ ៦៨ ឆ្នាំ ជនជាតិខ្មែរ ប្រពន្ធឈ្មោះ សំ ខុន អាយុ ៥៥ ឆ្នាំ មានទីលំនៅភូមិ ស្លាបតាអោន ឃុំ គគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ឆេះអស់ទាំងស្រុង សម្ភារ:ប្រើប្រាស់ក្នុងផ្ទះនិង ឯកសារ សំខាន់ៗ ។
កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរ បានសហការណ៍ជាមួយកម្លាំងស្រុក អាជ្ញាធរ ប្រជាការពារ បានចុះទៅដល់កន្លែងកើតហេតុភ្លាម ក៏ប៉ុន្តែផ្ទះត្រូវបានឆាបឆេះអស់ មុនសមត្ថកិច្ចចុះទៅដល់និងសុំអន្តរាគមន៍ពីលោកអធិការ យករថយន្តពន្លត់អគ្គិភ័យស្រុកកៀនស្វាយ បានអន្តរាគមន៍ពន្លត់ដោយប្រើប្រាស់រថយន្ត០១គ្រឿង ទឹកអស់ចំនួន០១ឡានទើបរលត់ជាស្ថាពរ ៕