ទីតាំងស្តុក និងចែកចាយគ្រឿងសំអាង ពីរកន្លែង ភូមិក្បាលស្ពាន១ សង្កាត់-ក្រុងប៉ោយបែត ខេត្តបន្ទាយមានជ័យ សមត្ថកិច្ច បិទនិងដកហូតវត្ថុតាង មករក្សាទុក បណ្ដោះអាសន្ន
បន្ទាយមានជ័យៈ កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២២ បន្ទាប់ពីសមត្ថកិច្ច បានរកឃើញកំហុស ចំនួន ៨ ចំណុច ពិសេសអត់ច្បាប់អាជីវកម្ម ក្លែងបន្លំពាណិជ្ជសញ្ញា ម៉ាកពាណិជ្ជនាម របស់សហគ្រាសផ្សេងទៀត។
ក្រោយទទួលបានបណ្ដឹង ពីសហគ្រាស មួយ ដែលចោទថា មានករណីក្លែងបន្លំពាណិជ្ជសញ្ញា ម៉ាកពាណិជ្ជនាម លើទីតាំងខាងលើរបស់ ឈ្មោះ ឆម ដាឡែន ភេទស្រី ជនជាតិខ្មែរ មានទីលំនៅ បច្ចុប្បន្ន នៅផ្សារណាត់ដើមពុទ្រា សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រុមសមត្តកិច្ច បានចុះស៊ើបអង្កេត ដល់ទីតាំង តែម្ដង។ ប៉ុន្តែម្ចាស់ទីតាំង មិនចូលរួមសហការ ហើយបានចាក់បិទសោរ ហើយបានរត់គេចខ្លួន។
ក្រោយពីបានព្យាយាមទាក់ទង តាមច្រើនមធ្យោបាយ ទៅម្ចាស់ តែមិនមានការឆ្លើយតប លោក ស៊ិន ពិសុទ្ធ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង ខេត្តបន្ទាយមានជ័យ បានសម្រេច បញ្ជាអោយកាត់សោរ ទំលុះ ដើម្បីបើកត្រួតពិនិត្យទំនិញ ជាក់ស្ដែង។
ទីតាំងស្តុកទុក និងចែកចាយគ្រឿងសំអាង ពីរកន្លែងនេះ បានស្តុកទុកផលិផល រួមមាន ចំនួន ១១៧ មុខ ស្មើនឹង ១៤២ កេស និងសម្ភារ: ផលិតគ្រឿងសំអាង និងទំនិញមួយចំនួនទៀត។
ទីតាំងស្តុកទុក និងចែកចាយគ្រឿងសំអាង ពីរកន្លែងនេះ មិនមានស្លាកសញ្ញា យីហោ ផលិតផល មិនបានចុះបញ្ជី (លេខប្រវេទន៍) ក្លែងបន្លំពាណិជ្ជសញ្ញា ម៉ាកពាណិជ្ជកម្ម របស់សហគ្រាស មួយផ្សេងទៀត មិនមានច្បាប់អាជីវកម្ម គ្មានច្បាប់ស្តុកទុក គ្មានប័ណ្ណពន្ធប៉ាតង់ ការរក្សាទុកផលិតផល ម្ហូបអហារ ពុំមានស្តង់ដាត្រឹមត្រូវ ។
ទំនងជាបែកធ្លាយព័ត៌មាន ពីការចុះបង្ក្រាប ម្ចាស់ទីតាំង បានរត់គេចខ្លួន មិនចូលរួមសហការ ជាមួយសមត្ថកិច្ច។ សមត្ថកិច្ចចម្រុះ បានសម្រេចទុកវត្ថុតាង ខាងលើ នៅក្នុងទីតាំងដដែល ដោយគ្រាន់តែបិទឃ្លុំបេ ទំនិញគ្រឿងសំអាង ហើយសម្រេចបិទទីតាំង ទាំង ពីរកន្លែងនេះ រង់ចាំម្ចាស់ទំនិញ ចូលខ្លួនមកដោះស្រាយ តាមនីតិវិធី៕