ភ្ញាក់ផ្អើលដល់អ្នកភូមិ និងរាយការណ៍ទៅសមត្ថកិច្ច ប៉ុន្តែដោយផ្លូវចូលមានលក្ខណៈតូចចង្អៀតទើបបង្កឱ្យឆេះផ្ទះអស់ទាំងស្រុង ម្ចាស់ផ្ទះក៏រងរបួសរលាកពេញខ្លួន

ខេត្តស្វាយរៀង ៖ ហេតុការណ៍នេះបានកើតឡើងនៅ រសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ ស្ថិតក្នុងភូមិត្រពាំងកំពិស ឃុំខ្សែត្រ ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង។
មានការភ្ញាក់ផ្អើលដល់អ្នកភូមិ និងរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានមកធ្វើអន្តរាគមន៍យករថយន្តពន្លត់អគ្គិភ័យមកបាញ់ទឹកពន្លត់ ប៉ុន្តែដោយផ្លូវចូលមានលក្ខណៈតូចចង្អៀតទើបបង្កឱ្យឆេះផ្ទះអស់ទាំងស្រុង ហើយម្ចាស់ផ្ទះក៏រងរបួសរលាកពេញខ្លួនដែរបន្ទាប់ពីការធ្វេសប្រហែសដុតធូបទុកចោលមិនមានអ្នកមើល។
យោងតាមលោកហែម សាមុត អធិការនគរបាលស្រុកកំពង់រោទ៍បានឱ្យដឹងថាម្ចាស់ផ្ទះដែលរងរបួសមានឈ្មោះអ៊ុ ទឹត ភេទប្រុស អាយុ៦៣ឆ្នាំ មុខរបរកសិករ រស់នៅត្រពាំងកំពិស ឃុំខ្សែត្រ ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង។
ចំពោះផ្ទះមួយខ្នងដែលរងការខូចខាត នោះមានទំហំទទឹង៦ម៉ែត្រ បណ្ដោយ៨ម៉ែត្រ កម្ពស់៥ម៉ែត្រចាក់សសរបេតុង ជញ្ជាំងស័ង្កសី ដំបូលប្រក់ស័ង្កសី។ ចំណែកសម្ភារខូចខាតរួមមាន ស្រូវ១៧បេ ប្រាក់រៀល ៧០០,០០០ រៀល ទូរស័ព្ទ១គ្រឿង សំបុត្រកំណើត សៀវភៅគ្រួសារ បណ្ណចាក់វ៉ាក់សាំង ប្លង់ដី និង សម្លៀកបំពាក់មួយចំនួនធំ។
ក្រោយពីទទួលបានព័ត៌មានភ្លាមៗ សមត្ថកិច្ចស្រុកកំពង់រោទ៍បានចេញរថយន្តពន្លត់អគ្គិភ័យដើម្បីជួយបាញ់ទឹកពន្លត់ ប៉ុន្តែចំណុចកើតហេតុមានផ្ផ្លូវតូចចង្អៀតមិនអាចចូលទៅជួយពន្លត់បានទាន់ពេល។ ជនរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែក
ស្រុកស្វាយទាបដើម្បីធ្វើការសង្គ្រោះជីវិត៕

អត្ថបទដែលជាប់ទាក់ទង