លោកគ្រូតឿ ៖ រឿងសម្ដែងស៊ីអាចម៌ បានសារភាពនៅចំពោះមុខសមត្ថកិច្ចថា វីដេអូនោះខ្លួនគ្រាន់តែសម្ដែងលេងប៉ុណ្ណោះ ហើយមិនបានស៊ីអាចម៌ពិតប្រាកដនោះទេ

(កណ្ដាល)៖ កាលពីថ្ងៃទី៥ ខែមេសា ឆ្នំា២០២២នេះ លោកគ្រូតឿ ដែលត្រូវបានសមត្ថកិច្ចហៅមកសួរនាំ និងធ្វើកិច្ចសន្យាអប់រំ ក្រោយបង្ហោះវីដេអូលើបណ្ដាញសង្គមបណ្ដាលឲ្យមានការរិះគន់ រឿងសម្ដែងស៊ីអាចម៌ បានសារភាពនៅចំពោះមុខសមត្ថកិច្ចថា វីដេអូនោះខ្លួនគ្រាន់តែសម្ដែងលេងប៉ុណ្ណោះ ហើយមិនបានស៊ីអាចម៌ពិតប្រាកដនោះទេ។
បុគ្គលឈ្មោះ ជឹម សុភ័ក្រ ហៅគ្រូតឿ អាយុ២៩ឆ្នាំ បានសារភាពថា ខ្លួនពិតជាបានកាន់អាចម៌គោប្រាកដមែន ប៉ុន្ដែគ្រាន់តែជាការសម្ដែងប៉ុណ្ណោះ លុះនៅពេលដាក់ចូលមាត់ មិនមែនស៉ីអាចម៌គោនោះទេ គឺជាស្ករសូកូឡាដែលដាក់នៅខាងក្រោមដៃ ៕

អត្ថបទដែលជាប់ទាក់ទង