តារាចម្រៀងលោក ករុណា ពេជ្រ បានធ្វើការវាយបកទៅវិញភ្លាមៗ ទៅកាន់ម្ចាស់ផេកមួយដែលឈ្មោះថា «អ្នកចម្បាំង ត្បូងឃ្មុំ»
ភ្នំពេញ ៖ ជាមួយនឹងរូបភាពតារារូបនេះ កំពុងតែសែនផ្នូរឪពុករបស់ខ្លួន ហើយផេកនេះ ក៏បានភ្ជាប់ជាមួយនឹងសាររិះគន់ថា «រស់នៅក្នុងប្រទេសខ្មែរ កើតលើទឹកដីខ្មែរ ស្លាប់ទៅវិញលើដីខ្មែរទៀត អាចថាមានឈាមជ័រជាខ្មែរជាងពាក់កណ្តាលដែរ! ហេតុអ្វីក៏រមើលគុណនឹងទឹកដីនេះ? សូម្បីផ្នូរក៏មិនសរសេរអក្សរខ្មែរសូម្បីមួយតួរ?»។
តារាចម្រៀងលោក ករុណា ពេជ្រ បានធ្វើការវាយបកទៅវិញភ្លាមៗ ទៅកាន់ម្ចាស់ផេកមួយដែលឈ្មោះថា «អ្នកចម្បាំង ត្បូងឃ្មុំ» ដែលបានរិះគន់ទៅលើផ្នូរឪពុករបស់លោក ដែលមិនមានសរសេរអក្សរខ្មែរ។
តាមរយៈសាររិះគន់នេះ បានធ្វើអោយលោក ករុណា ពេជ្រ ហាក់ក្តៅចុងច្រមុះ និងបានវា.យបកវិញថា «ខ្ញុំផ្ញើជូនម្ចាស់ផេក អ្នកចម្បាំង ត្បូងឃ្មុំ ផងណាបង»។ លោកថា «សុំសរសើរទឹកចិត្តបង សូម្បីតែ ម៉ុង ឪពុកខ្ញុំក៏បងអូសទាញចូលការរិះគន់បានដែរ បងជាខ្មែរ ឬជាបរទេស បានបងមើលមិនឃើញ ហើយរិះគន់ ម៉ុងឪពុករបស់ខ្ញុំគ្មានអក្សរខ្មែរ សូម្បីមួយតួ ចុះបងស្រលាញ់ទឹកដីហ្នឹង ការពារទឹកដីហ្នឹង ចុះបងចេះអានអក្សរខ្មែរដែរឬទេ..?? ចុះឈ្មោះឪពុកខ្ញុំ សរសេរថា ម៉ុក សាខន លើស្លាកទង់ព្រលឹងនោះ ជាអក្សរអ្វីទៅវិញ..? បងចេះខ្មែរ ឬអត់ ឬបងចេះខ្មែរដែរ ប៉ុន្តែបងធ្វើភ្លើ ល្ងង់ រិះគន់ទាំងងងើលបែបនេះ…!»។
លោកបញ្ជាក់ថា «ខ្ញុំសូមទទួលការរិះគន់បែបស្ថាបនា ចៀសជាងការរិះបែបជាន់ពន្លិចរបៀបធ្វើល្ងង់ភ្លីភ្លើរបស់បងនាពេលនេះ… ហើយបើអាច សូមមេត្តាបងកុំយកអ្វីដែលពាក់ព័ន្ធនឹងឪពុករបស់ខ្ញុំមករិះគន់ទាញប្រយោជន៍ចូលនយោបាយនិយមជ្រុលរបស់បង មកជាប់ឪពុករបស់ខ្ញុំ ព្រោះគាត់បានស្លា.ប់លាចាកលោកនេះទៅហើយ បង»។ លោកបន្ថែមថា «បើបងចង់យកខ្ញុំទៅពាក់ព័ន្ធជាមួយនយោបោករបស់បង ដូចកាលពីឆ្នាំ២០១៣ បាន ដែលគ្នីគ្នាបង សស្រាក់គ្នា ជេរខ្ញុំយ៉ាងផុសផុលនោះ គឺខ្ញុំកំដរបាន ហើយសូមប្រាប់ថា មកដល់ឡូវនៅតែ លុះក្ស័យមិនដូរ» ។ លោកថា «យក ឪពុកខ្ញុំ ស្លា.ប់ហើយ លើកយកមករិះគន់បែបល្ងីល្ងឺ ដូចនេះ ប្រយ័ត្នបាបកម្មបង ព្រោះបងក៏មានឪពុក មានម្តាយដូចគ្នា… កុំភ្លេចកម្មមិនចាំជាតិក្រោយទេ បង»៕