បង្ក្រាបទីតាំងហ្គេមបាញ់ត្រីខុសច្បាប់ នៅផ្សារទំនើបស៊ីធីម៉ល
ភ្នំពេញ៖ ប្រតិបត្តិការនេះធ្វើនៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២២ ដឹកនាំដោយលោក ពាន វាសនា អភិបាលរង ខណ្ឌ៧មករា បានចុះបិទទីតាំង ដែលមានយីហោ «វេទមន្ត អ៊ិនធើធេនម៉ិន វើលដ៍» ដែលមានអាស័យដ្ឋាននៅលើផ្សារទំនើបស៊ីធីម៉លជាន់ទី២ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណ:អភិបាលរាជធានីភ្នំពេញ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ៧មករា ចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រីខុសច្បាប់ ដែលបង្គប់នៅផ្សារទំនើបស៊ីធីម៉លជាន់ទីពីរ។
តាមព័ត៌មានដែលខាងសារព័ត៌មានយើងទទួលបាន បញ្ជាក់ថា អាជ្ញាធរបានដកហូតទូហ្គេមបាញ់ត្រី និងទូរហ្គេមតុកក្តាចំនួន ០៤ទូ យកទៅរក្សាទុកនៅសាលាខណ្ឌ៧មករា។
នៅក្នុងផ្សារទំនើបស៊ីធីម៉លជាន់ទី២នេះ គឺជាកន្លែងសម្រាប់ប្រមូលផ្តុំជនញៀនល្បែងគ្រប់មជ្ឈដ្ឋានមកពពាក់ពពូនគ្នាលេងល្បែងហ្គេមបាញ់ត្រីយ៉ាងអនាធិបតេយ្យបំផុត ទើបអាជ្ញាធរឈានដល់ការបង្ក្រាប៕