ប្រទះឃើញសាកសពបុរស មិនស្គាល់អត្តសញ្ញាណម្នាក់ បានអណ្តែតនៅក្នុងទឹកទន្លេ បង្កឲ្យមានការភ្ញាក់ផ្អើល ដល់បងប្អូនប្រជាពលរដ្ឋ និងកម្លាំងសមត្ថកិច្ច

ភ្នំពេញ: នៅ ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២២ ករណីប្រទះឃើញសាកសពបុរស មិនស្គាល់អត្តសញ្ញាណម្នាក់ បានអណ្តែតនៅក្នុងទឹកទន្លេ បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ដល់បងប្អូនប្រជាពលរដ្ឋ និងកម្លាំងសមត្ថកិច្ច ទីតាំងស្ថិតត្រង់ចំណុចមាត់ទន្លេ ក្នុងសង្កាត់ផ្សារកណ្តាល ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ប្រជាពលរដ្ឋបានប្រទះ ឃើញសាកសពបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ អណ្តែតនៅក្នុងទឹកទន្លេ ។ ករណីនេះក៏បង្កការភ្ញាក់ផ្អើលកើតឡើងដល់អាជ្ញាធរនៅ ក្នុងមូលដ្ឋានបានចុះទៅពិនិត្យ និងបានស្រង់សាកសពយកមកដាក់លើគោក ដើម្បីធ្វើកោសល្យវិច្ច័យសាកសពជនរងគ្រោះ ។ ខណ: នេះមន្រ្តីជំនាញផ្នែកបច្ចេកទេសកោសល្យវិច្ច័យ កំពុងត្រួតពិនិត្យធ្វើកោសល្យវិច្ច័យ ដើម្បីរកមូលហេតុនៃការស្លាប់របស់ជនរងគ្រោះ ។
ជនរងគ្រោះមានអាយុប្រហាក់ហែលជាង ៣០ ឆ្នាំ សម្បុររាងសបន្តិច ស្លៀកខោជើងវែងប្រផេះ និងពាក់ខ្សែក្រវ៉ាត់ពណ៌ខ្មៅ ។
ហេតុការណ៍ករណីនេះ បើបងប្អូនប្រជាពលរដ្ឋ ដែលមានសមាជិកនៅក្នុងក្រុមគ្រួសារបាត់ខ្លួន សូមអញ្ជើញមកពិនិត្យមើល ទីតាំងកន្លែងកើតហេតុ ស្ថិតនៅត្រង់ចំណុចម្តុំមាត់ទន្លេ ទល់មុខផ្សារកណ្តាល ក្នុងសង្កាត់ផ្សារកណ្តាល ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ ករណីនេះគ្រាន់តែជាព័ត៌មានបឋមតែប៉ុណ្ណោះ មិនទាន់ដឹងច្បាស់ថា ជនរងគ្រោះស្លាប់ដោយសារអ្វីនោះទេ ៕

អត្ថបទដែលជាប់ទាក់ទង