បុរសម្នាក់ បើករថយន្តឡិចស៊ីសRX330 ជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឱ្យបាក់បែកអស់ ៣កង់ រីឯរថយន្តដាច់កង់ម្ខាង ក្រឡាប់ផ្ងារជើង

ភ្នំពេញ ៖ កាលពី ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២ នៅត្រង់ចំណុចភ្លើងស្តុបទំនប់ តាមបណ្ដោយផ្លូវលេខ២៧១ ក្នុងសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

មុនពេលកើតហេតុគេឃើញរថយន្តបង្កម៉ាក ឡិចស៊ីស RX 330 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AL-0026 បើកតាមបណ្ដោយផ្លូវលេខ២៧១ ពីជើងទៅត្បូងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុស្រាប់តែរេចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឱ្យរបាំងថ្មបាក់បែកចំនួន៣កង់ រីឯរថយន្តបង្កបានដាច់កង់មុខម្ខាងក្រឡាប់ផ្ងារជើងទ្រមេឃ រងការខូចខាតយ៉ាងដំណំផងដែរ ។ ភ្លាមៗនោះមានបុរសម្នាក់បើកទ្វារវារចេញពីក្នុងរថយន្តបង្កដោយមិនមានសភាពរបួសធ្ងន់ធ្ងរនោះទេ រួចក៏ចាកចេញពីកន្លែងកើតហេតុបាត់ស្រមោលទៅ។

សមត្ថកិច្ចជំនាញឱ្យមកធ្វើការវាស់វែង យករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង