បង្ក្រាបករណី រក្សាទុក ជួញដូរ និង ប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន
កំពង់ឆ្នំាង ៖ នៅថ្ងៃអង្គារ ទី០៥ មេសា ឆ្នាំ២០២២ បង្ក្រាបករណី រក្សាទុក ជួញដូរ និង ប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចអាងទឹក ស្ថិតក្នុងភូមិស្រែតាជៃ ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
លទ្ធផល:ឃាត់ខ្លួនជនសង្ស័យចំនួន ០៧ នាក់ ៖
១ -ឈ្មោះ ព្រំ សុខហេង ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិស្រែតាជៃ ឃុំអភិវឌ្ឍន៍ស្រុកទឹកផុស ខេត្កកំពង់ឆ្នាំង។
២-ឈ្មោះ ព្រំ ប៉ង់ ភេទប្រុស អាយុ២៧ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដរស់នៅភូមិស្រែតាជៃ ឃុំអភិវឌ្ឍន៍ស្រុកទឹកផុសខេត្តកំពង់ឆ្នាំង។
៣-ឈ្មោះ លី ចន្ថា ហៅ(ខ្លី)ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិស្រែតាជៃ ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុសខេត្តកំពង់ឆ្នាំង។
៤-ឈ្មោះ សឿង យ៉ាងគី ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងដំឡើងផ្កាយរណប រស់នៅភូមិស្រែតាជៃ ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
៥-ឈ្មោះ សែ សុំ ភេទប្រុស អាយុ២៥ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដរស់នៅភូមិស្រែតាជៃ ឃុំអភិវឌ្ឍន៍ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
៦-ឈ្មោះ ទេព ចន្នី ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងម៉ូតូ រស់នៅភូមិស្រែតាជៃលិច ឃុំអភិវឌ្ឍន៍ស្រុកទឹកផុសខេត្តកំពង់ឆ្នាំង។
៧-ឈ្មោះ ហួត គីមវែង ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិស្រែតាជៃ ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
ដកហូតវត្ថុតាង:ថ្នាំញៀនចំនួន ០៩កញ្ចប់(ធំ២កញ្ចប់) ទូរស័ព្ទ០៤គ្រឿង ម៉ូតូ ០១គ្រឿង។ បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងកម្លាំងការិយាល័យជំនាញកសាងសំណុំរឿងតាមនីតិវិធី ៕