ម្ចាស់អាខោនហ្វេសបុកឈ្មោះ ថាវរីមាសបង បានបង្ហោះសារចោទប្រកាន់ទៅលើ លោកអធិការស្រុកព្រះនេត្រព្រះថា បានរំលោភបំពានរូបរាងកាយនាង ប៉ុន្តែត្រូវលោកអធិការថា…..

ខេត្តបន្ទាយមានជ័យ ៖ ក្រោយបានឃើញតាមបណ្តាញសង្គមហ្វេស តាមរយៈអាខោនឈ្មោះ ថាវរីមាសបង បង្ហោះសារ ព្រមទាំងដាក់រូបភាពលោកវរសេនីយ៍ឯក មាស រិទ្ធី អធិការនគរបាលស្រុកព្រះនេត្រព្រះ និងរូបម្ចាស់អាខោនជាប់ជាមួយហើយសរសេរខ្លឹមសារចោទប្រកាន់ថា «ជីវិតខ្ញុំមិនដែលបានក្តីសុខទេ កុហកបោកប្រាស់រំលោភរាងកាយខ្ញុំ និងពាក្យសន្យា រហូតឈឺចាប់ នៅពេលមនុស្សត្រង់ចាញ់បោកគេ ហើយទាំងទុកពេលអោយលោកកែខ្លួន និងដោះស្រាយគ្នាជាមួយខ្ញុំ» ។
ម្ចាស់អាខោនហ្វេសបុកឈ្មោះ ថាវរីមាសបង បានបង្ហោះសារចោទប្រកាន់ទៅលើលោកអធិការស្រុកព្រះនេត្រព្រះថា បានរំលោភបំពានរូបរាងកាយនាង ប៉ុន្តែត្រូវលោកអធិការថា គ្មានការពិតប្រឌិតរឿងប្តឹងលោក ដើម្បីទាមទារ១ម៉ឺនដុល្លារ ។
ម្ចាស់អាខោនរូបនោះបានបង្ហោះសារទៀតថា «លោកវរសេនីយ៍ឯក មាស រិទ្ធី អធិការនគរបាលស្រុកព្រះនេត្រព្រះបានអោយប្រពន្ធកូនប្តឹងខ្ញុំ ដែលលោករំលោភខ្ញុំ ហើយភ្លាមៗខ្ញុំមិនស្រែកទេ ព្រោះយល់ថា លោកអង្វរនិងសុំទោសនិងទទួលខុសត្រូវ និងជួយដោះស្រាយរឿងគេជំពាក់លុយ ទើបខ្ញុំយល់ព្រមនៅស្ងៀម ទើបពេលនេះការសន្យាគ្មានន័យ ទើបសុំដោះស្រាយតាមផ្លូវច្បាប់» ។
ចំណែកលោកវរសេនីយ៍ឯក មាស រិទ្ធី អធិការនគរបាលស្រុកព្រៈនេត្រព្រៈបានប្រាប់វិញថា ជាការពិត ស្រ្តីដែលមានអាខោនហ្វេសបុកឈ្មោះថាវរីមាសបង នេះ លោកបានស្គាល់គ្នាទំនាក់ទំនងប្រុស-ស្រី រយៈពេល៣ខែមកហើយ នាងមានអាយុជាង៤០ឆ្នាំ មានកូនប្រុស-ស្រី៣នាក់ ។ ហើយម្ចាស់អាខោនឈ្មោះ ថាវរី មាសបង ដែលសរសេរលើបណ្តាញសង្គមហ្វេសបុកផ្ទាល់ខ្លួននាងបានចោទប្រកាន់មកលើលោក គឺគ្មានការពិតឡើយ បម្លែងការពិតប្រឌិតរឿង ព្រោះចង់បានលុយលោកប្តឹងទាមទារហូត១ម៉ឺនដុល្លារ ។ រឿងដែលលោកបាននិយាយសន្យារឿងមន្ត្រីយោធាម្នាក់ជំពាក់លុយ៥.០០០ដុល្លារនោះ គឺលោកបានស្គាល់នាងតែនាងពឹងអោយលោកដែលលោកស្គាល់ច្បាប់ទំលាប់បានប្រាប់អោយនាងទៅប្តឹងស្ថាប័នសមត្ថកិច្ចតែប៉ុណ្ណោះគឺមិនពាក់ព័ន្ធជាមួយលោកឡើយ ៕

អត្ថបទដែលជាប់ទាក់ទង