ធ្យូងជាប្រភេទដែលនាំមកនូវការបំផ្លាញធម្មជាតិព្រៃឈើ ក្រុមឈ្មួញសម្រុកដឹកចេញយកទៅលក់នៅប្រទេសវៀតណាម តាមច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ ស្ថិតក្នុងភូមិម៉ឺនជ័យ ឃុំក្រប៉ៅ ស្រុកកំចាយមារ
ខេត្តព្រៃវែង៖ ប្រភពព័ត៌មានបានលួចបង្ហើបអោយដឹងថា ក្នុងមួយយប់ៗឡានសាំយ៉ុងកម្រុកដឹកធ្យូងយកទៅលក់នៅប្រទេសវៀតណាម តាមច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជា វៀតណាម ម៉ឺនជ័យនេះរាប់រយឡានឯណោះ ហើយត្រូវបានបង់លុយទៅអោយឈ្មោះស្មី ក្នុងមួយឡាន70ម៉ឺនរៀល ។ រីឯរីម៉កវិញបង់មួយគ្រឿង50ម៉ឺនរៀល សម្រាប់រត់ការអោយមន្ត្រីសមត្ថកិច្ចគ្រប់ស្ថាប័នក្នុងការដឹធ្យូងចេញយកទៅលក់អោយឈ្មួញវៀតណាមបន្ត ។ ប្រភពបន្តថា ចំពោះរថយន្ត ឬរ៉ឺម៉កណាមិនបង់លុយគ្រប់ចំនួន គឺមន្ត្រីច្រកទ្វារអន្តរជាតិម៉ឺនជ័យនេះមិនអនុញ្ញាតចេញនោះទេ។
តាមសេចក្តីរាយការណ៍មកថា ធ្យូងជាប្រភេទដែលនាំមកនូវការបំផ្លាញធម្មជាតិព្រៃឈើ ឥឡូវត្រូវបានក្រុមឈ្មួញសម្រុកដឹកចេញយកទៅលក់នៅប្រទេសវៀតណាម តាមច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ ស្ថិតក្នុងភូមិម៉ឺនជ័យ ឃុំក្រប៉ៅ ស្រុកកំចាយមារ ខេត្តព្រៃវែង យ៉ាងគគ្រឹកគគ្រេងដូចហែកឋិនទាន ។ ដោយមើលឃើញការដឹកជញ្ជូនធ្យូងជាប្រភេទដែលបំផ្លាញនូវធម្មជាតិចម្រុះ គ្រប់ប្រភេទនៃព្រៃឈើ ធ្វើអោយមហាជនមានការសង្ស័យថា អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធទំនងជាត្រូវដងត្រូវផ្លែគ្នាអស់ហើយទេដឹង បានជារក្សាភាពស្ងៀមស្ងាត់មិនមានចំណាត់ការទប់ស្កាត់បណ្តែតបណ្តោយអោយលោកស្មី ដើរប្រមូលលុយតាមរថយន្តនិងរ៉ឺម៉កដឹកធ្យូងជាថ្នូររក្សាភាពស្ងៀមស្ងាត់ពីសំណាក់អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ ៕