ឃាត់ខ្លួនជនសង្ស័យ ចំនួន០១នាក់ ករណីគ្រឿងញៀន

(ខេត្តកណ្តាល) ៖ នៅថ្ងៃទី០៦ខែមេសា ឆ្នាំ២០២២ នៅចំណុចផ្ទះជនសង្ស័យស្ថិតនៅភូមិទួលត្នោតឃុំគគីរស្រុកកៀនស្វាយ ខេត្តកណ្តាល។

ជនសង្ស័យមានចំនួន០១នាក់:(ឃាត់ខ្លួន)១.ឈ្មោះជារិទ្ធី ហៅសឺង ភេទប្រុសអាយុ ២៨ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដរស់នៅភូមិទួលត្នោតឃុំគគីរស្រុកកៀនស្វាយខេត្តកណ្ដាលអវិជ្ជមានCovid 19 (-)មានសារធាតុញៀនក្នុងទឹកនោម(វិជ្ជមាន)។
ចំពោះវត្ថុតាងចាប់យករួមមាន:១.ម្ស៉ៅក្រាមពណ៌សរថ្លាសង្ស័យជាសារធាតុញៀន(ម៉ាទឹកកក)ចំនួន ០៨កញ្ចាប់តូច២.សម្ភារៈវិចខ្ចប់ នឹងប្រើប្រាស់ ថ្នាំញៀន មួយចំនួនលោកអធិការស្រុកកៀនស្វាយបន្តថា!នៅថ្ងៃខែឆ្នាំវេលាម៉ោងខាងលើ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរបានសហការណ៍ជាមួយ កម្លាំងផ្នែកប្រឆាំងបទល្មើសគ្រឿងញៀនស្រុកកៀនស្វាយបានដើរល្បាតតាមភូមិសាស្រ្តឃុំគគីរ ពេលមកដល់ក្បែរចំណុចកើតហេតុ ក៏មានប្រជាពលរដ្ឋ ផ្តល់ពត៍មានថា មានការជួញដូរគ្រឿងញៀននៅចំណុចផ្ទះជា រិទ្ធី(សឺង) ភេទប្រុសស្ថិតនៅភូមិទួលត្នោតឃុំគគីរស្រុកកៀនស្វាយខេត្តកណ្ដាលក្រោយទទួលបានព័ត៍មានភ្លាមកម្លាំងសមត្ថកិច្ចបានចុះដល់ទីតាំងផ្ទះជា រិទ្ធីហៅ(សឺង)រួចបានធ្វើការឃាត់ខ្លួនឈ្មោះជា រិទ្ធី(សឺង)នឹងបានរកឃើញថ្នាំញៀន(ម៉ាទឹកកក)ចំនួន៨កញ្ចប់តូចដែលជនសង្ស័យលាក់ទុកក្នុងកូនថង់ពណ៍ក្រហមក្រោយមកកម្លាំងសមត្ថកិច្ចបាន ធ្វើការឃាត់ខ្លួនជនសង្ស័យរួមជាមួយវត្ថុតាងខាងលើមកសាកសួរបន្តនៅប៉ុស្តិ៍គគីរ។
ជនសង្ស័យបានសារភាពថា ថ្នាំញៀនខាងលើពិតជារបស់ខ្លួនពិតប្រាកដមែន ដោយខ្លួនបានទិញពីឈ្មោះញ៉េរ(មិនស្គាល់ត្រកូល) ភេទប្រុសនៅសង្កាត់ព្រែកថ្មីខណ្ឌច្បារអំពៅយកមកលក់បន្ត ដោយខ្លួនធ្លាប់ធ្វើសកម្មភាពលក់ថ្នាំញៀនជាងមួយខែមកហើយ។ សមត្ថកិច្ចបានបញ្ជូនជន
សង្ស័យរួមទាំងវត្ថុតាងទៅកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីបន្តនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង