បន្តរុករកឃើញឧបករណ៍នេសាទ ប្រភេទអួនទឹកសាប ក្រឡាញឹក បានទៀតហើយ

ពោធិ៍សាត់: ក្រុមការងារ ខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ បន្តរុករកឃើញឧបករណ៍នេសាទ ប្រភេទអួនទឹកសាប ក្រឡាញឹក បានទៀតហើយ នៅថ្ងៃទី៦ ខែមេសា ឆ្នាំ ២០២២ នេះ។
ក្រុមសមត្ថកិច្ចចម្រុះមួយនេះ ប្រើកម្លាំងសរុប ២០ នាក់ កាណូតចំនួន ៤ គ្រឿង បានចុះរុករកឧបករណ៍ ល្មើសច្បាប់ អួនអូសទឹកសាបឆក់ ត្រជាក់ ក្ដៅ ឈិបយន្ត និងដកហូតបង្គោល ឈើ ដែលជាប្រភព នៃបទល្មើសនេសាទ ។
ចំពោះវត្ថុតាងទាំងអស់ ដែលបានដកហូត ត្រូវយកមករក្សាទុក នៅស្នាក់ការ រដ្ឋបាលជលផល កំពង់លួង ដើម្បីត្រៀមបំផ្លាញចោល តាមនីតិវិធី ហើយបង្គោលឈើ នឹងរៀបចំបោះជ្រុំ នៅកន្លែងអភិរក្សជលផល។ នៅក្នុងកិច្ចប្រតិបត្តិការ នេះ ក្រុមការងារចម្រុះ នៅតែបន្តខិតខំចុះស្រាវជ្រាវ រុករកឧបករណ៍ ល្មើសច្បាប់ នៅក្នុងដែន សមត្ថកិច្ចរបស់ខ្លួន ដោយធ្វើយ៉ាងណា អោយអស់ ដើម្បីធ្វើការរក្សាការពារពូជត្រី អោយនៅគង់វង គ្រាដែលស្ថានភាពទឹក ទន្លេសាប មានសភាពកាន់តែរាក់ទៅហើយ៕

អត្ថបទដែលជាប់ទាក់ទង