ពលករខ្មែរច្រើនជាង ៤០០នាក់ បាននាំគ្នាចាកចេញពីប្រទេសថៃ ឆ្ពោះទៅស្រុកកំណើត

បាត់ដំបង: នគរបាលបានបញ្ជាក់ឲ្យដឹងថា កម្លាំងចម្រុះការពារសន្តិសុខតាមបណ្តោយបន្ទាត់ព្រំដែន និងមន្ត្រីជំនាញនៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២នេះបានសហការជាមួយភាគីទាហានថៃ បញ្ជូនពលករសរុបចំនួន ៤១០នាក់ក្នុងនោះមានលបុរសចំនួន ៩៤នាក់ ស្រី ១៤៨នាក់ និងក្មេងចំនួន ៥៤នាក់ដែរ។
ពលករខ្មែរច្រើនជាង ៤០០នាក់បាននាំគ្នាចាកចេញពីប្រទេសថៃ ឆ្ពោះទៅស្រុកកំណើតដើម្បីត្រៀមចូលឆ្នាំប្រពៃណីខ្មែរ។
ក្រោយការទទួលកម្លាំងជំនាញបានអប់រំណែនាំ រួចបានប្រគល់បងប្អូនពលករទាំងអស់ធ្វើតេស្ត និងពិនិត្យសុខភាព ជាលទ្ធផលអវិជ្ជមានជំងឺកូវីដ-១៩ទាំងអស់ រួចគ្រូពេទ្យបានអនុញ្ញាតឲ្យត្រឡប់ទៅកាន់លំនៅដ្ឋានរៀងៗខ្លួនវិញ៕

អត្ថបទដែលជាប់ទាក់ទង