ជនសង្ស័យ ដែលតែងតែបង្កអសន្តិសុខដល់សង្គម លួចយ៉ាងសកម្ម និងជាប់សារធាតុញៀន ចំនួន៣នាក់
ខេត្តបន្ទាយមានជ័យ ៖ កាលពីរសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២ នៅខាងក្រោយរបងសាលាបឋមសិក្សាសាមគ្គីមានជ័យ ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់និងក្រុងប៉ោយប៉ែត។
ជនសង្ស័យទាំងនេះ រួមមាន ៖ ១- ឈ្មោះ ផាន់ ប៉ោង ភេទប្រុស អាយុ៣៣ឆ្នាំ, ២- ឈ្មោះ សុខ នី ភេទប្រុស អាយុ៤១ឆ្នាំ និង៣- ឈ្មោះ សាយ អូន ភេទប្រុស អាយុ២៨ឆ្នាំ ដោយពួកគេទាំង៣នាក់គ្មានទីលំនៅ និងមុខរបរពិតប្រាកដ ស្នាក់នៅក្នុងភូមិកើតហេតុខាងលើ។
ក្រុមជនសង្ស័យទាំងនេះ កន្លងមកតែងតែបង្កអសន្តិសុខ ដោយដើរលួចទ្រព្យសម្បត្តិគេឯងមិនញញើតនឹងច្បាប់ឡើយ ហើយពេលខ្លះ ម្ចាស់ទ្រព្យសម្បត្តិទ្រាំមិនបានក៏នាំគ្នាវា.យថែមទៀត។
ជនសង្ស័យទី១ (ផាន់ ប៉ោង) កន្លងមក បានលួចម៉ូទ័រទឹកកូនរបស់គាត់ ហើយពេលតាមទាន់ ជននេះបានទម្លាក់ចោលធ្វើឲ្យបាក់ម៉ូទ័របូមទឹកកូនរបស់គាត់ ហើយនិយាយថា ចាំគេសង។ មិនតែប៉ុណ្ណោះ ជននេះ និងបក្សពួកក៏បានគាស់ផ្ទះកូនគាត់យកទ្រព្យសម្បត្តិផ្សេងៗទៀត។ គាត់ថា ជននេះហាក់ឌឺខ្លាំងតែម្តង សូម្បីតែខោអាវកូនរបស់គាត់ នៅពេលដែលពួកគេលួចបាននោះ គឺបានស្លៀកពាក់នឹងខ្លួន ហើយដើរទៅលេងម្តុំផ្ទះគាត់ឲ្យឃើញថែមទៀតផង។
រីឯប្រភពពីប្រជាការពារភូមិខ្លះ បាននិយាយថា ជនសង្ស័យ១ក្រុមនេះ កន្លងមក ធ្លាប់ត្រូវអ្នកស្រុកចាប់វា.យស្ទើរសន្លប់ ដោយសារតែលួចទ្រព្យសម្បត្តិ។
ជនសង្ស័យ បានសារភាពថា ពិតជាបានធ្វើសកម្មភាពដើរលួចទ្រព្យសម្បត្តិអ្នកស្រុកតាមមុខផ្ទះ និងតាមការដ្ឋានសំណង់ផងដែរ ដើម្បីយកទៅលក់បានប្រាក់ ហើយទៅទិញថ្នាំញៀ.នប្រភេទខេទឹកកក និងថ្នាំគ្រា.ប់ ពណ៌ក្រហម ចែកគ្នាសេព។ ជនសង្ស័យទាំងនេះ ក្រោយសាកសួរធ្វើកំណត់ហេតុរួច និងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕