គ្រោះថ្នាក់ចរាចរណ៍ ដោយសារតែរថយន្តសណ្តោងទូកុងតឺន័រមួយគ្រឿង ដែលអ្នកបើកបរខ្វះការប្រុងប្រយ័ត្នបានជ្រុលទៅបុកគូទរថយន្តធុនធំពីក្រោយ បណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ
ភ្នំពេញ: កាលពី រសៀលថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយមហាវិថីឈ្នះ=ឈ្នះកែងផ្លូវបេតុងចូលវត្តភ្នៀត ក្នុងភូមិស្រែតេជ្ជះសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
នៅមុនពេលកើតហេតុគេឃើញរថយន្តធុនធំមិនចាំម៉ាកនិងមិនចាំស្លាកលេខបានបើកតាមបណ្តោយមហាវិថីឈ្នះ=ឈ្នះក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុខាងលើក៏មានរថយន្តសណ្តោងទូកុងតឺន័រ ពណ៌ខៀវលាយពណ៌មាសពាក់ស្លាកលេខភ្នំពេញ3C-9989ធ្វើដំណើស្របគ្នាមកពីក្រោយខ្វះការប្រុងប្រយ័ត្នបានជ្រុលចង្កូតទៅបុកគូទពីក្រោយពេញទំហឹង បណ្តាលឱ្យរងការខូចខាតមួយកំណាត់មុខ។ ក្រោយកើតហេតុរថយន្តធុនធំនៅខាងមុខបានបើកចេញពីកន្លែងកើតហេតុបាត់ទៅ។ សមត្ថកិច្ចជំនាញមូលដ្ឋានបានចុះទៅកន្លែងកើតហេតុ ហើយដោយសារភាគីម្ខាងទៀតបើកចេញពីកន្លែងកើតហេតុ មត្ថកិច្ចបានឱ្យខាងអ្នកបើបររថយន្តកុងតឺន័រហៅរថយន្តមួយគ្រឿងទៀតមកអូសសណ្តោងយកទៅជួសជុលដោយខ្លួនឯង៕