គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ដសណ្ដោងដឹកដំឡូងមីពន្លះគ្នា និងរថយន្ដកូរ៉េ បណ្ដាលឲ្យក្រឡាប់ផ្ងារជើង
ឧត្ដរមានជ័យ ៖ នៅ ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២២ នៅចំណុចបង្គោលគីឡូ ២៩ លើកំណាត់ផ្លូវជាតិលេខ ២៦២៥ ស្ថិតក្នុងភូមិថ្មី ឃុំ ត្រពាំងតាវស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ បង្កឡើងរវាង រថយន្ត កូរ៉េ បីតោនកន្លះ និងរថយន្តសណ្ដោងដឹកដំឡូងថៃ មិនបណ្តាលឲ្យមនុស្សរងរបួសឡើយ។
រថយន្តកូរ៉េ បីតោនកន្លះ ពណ៌សពាក់ស្លាក ភ. ព 3D 4988 បើកបរដោយឈ្មោះ ណុប ណូត ភេទប្រុស អាយុ ៥១ឆ្នាំ រស់នៅភូមិទូលស្វាយ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ មុខរបរអាជីវករ បើកបរក្នុងទិសដៅចេញពីផ្ទះ។
រីឯរថយន្ត សណ្ដោងរបស់ថៃ ពណ៌ស ពាក់ស្លាកលេខ 83. 0414 សុរិន បើកបរដោយឈ្មោះ រឿង ណាក់ ខន ភេទប្រុសអាយុ ២៤ឆ្នាំ រស់នៅកាប់ជើង ខេត្តសុរិន ប្រទេសថៃ បើកបរក្នុងទិសដៅពីកើតទៅលិច( គ្មានរបួស)។ គ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលមកពីអ្នកបើកបររថយន្តកូរ៉េ ឈ្មោះ ណុប ណូត ភេទប្រុស អាយុ ៥១ឆ្នាំ បើករថយន្តចេញពីផ្ទះជាន់ហ្វ្រាំងមិនជាប់ មិនប្រុងប្រយ័ត្ន ជ្រុលចូលទ្រូងផ្លូវ ត្រូវរថដឹកដំឡូងរបស់ថៃបុកពេញទំហឹងតែម្ដង បណ្ដាលអោយ រថយន្តថៃ ក្រឡាប់ សណ្ដោងរ៉ឺម៉កក្រោយ។ វត្ថុតាងរក្សាទុកនៅកន្លែងកើតហេតុ អោយភាគីទាំងសង្ខាងដោះស្រាយគ្នាដោយសន្តិវិធី៕