យុវជន២នាក់ជិះម៉ូតូឌុបគ្នាដើរលេង ត្រូវក្មេងទំនើង២ក្រុម ក្នុងនោះរហស្សនាម យុគន្ធរ ហៅកាត់ YKT និង ក្រុមឈ្មោះ លៀសហាលទួលទំពូង ហៅកាត់ LHT បានព្រួតគ្នាដេញវាយ និងកាប់ យុវជនទាំងពីរ បណ្តាលឱ្យភ័យស្លន់ស្លោ រត់ចោលម៉ូតូ បន្ទាប់មក…..

ភ្នំពេញ ៖ កាលពី ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២២ នៅចំនុចស្តុបចតុមុខ តាមបណ្តោយផ្លូវ២១៤ កែងមហាវិថីព្រះនរោត្ដម សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ យុវជន២នាក់ជិះម៉ូតូឌុបគ្នាដើរលេង ត្រូវក្មេងទំនើង២ក្រុម ក្នុងនោះរហស្សនាម យុគន្ធរ ហៅកាត់ YKT និង ក្រុមឈ្មោះ លៀសហាល ទួលទំពូង ហៅកាត់ LHT បានព្រួតគ្នាដេញវា.យ និងកា.ប់ យុវជនទាំងពីរនោះ បណ្តាលឱ្យភ័.យស្ល.ន់ស្លោរត់ចោលម៉ូតូ បន្ទាប់មកក្រុមក្មេងទំនើងទាំងនោះបានព្រួតគ្នាកា.ប់កម្ទេចម៉ូតូយុវជនទាំង២នាក់ចោល បង្កការភ្ញាក់ផ្អើលពេញខណ្ឌដូនពេញ ។
យុវជនរងគ្រោះទាំង២នាក់នេះ ក្នុងនោះម្នាក់ឈ្មោះ វាសនា សាម៉េត អាយុ១៩ឆ្នាំ មុខរបរនៅផ្ទះ បច្ចុប្បន្នស្នាក់នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងមិត្តភ័ក្ដិម្នាក់ទៀត មិនស្គាល់ឈ្មោះ បានជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីមប៊ិច ពណ៌ខ្មៅ ពាក់ស្លាក ភ្នំពេញ1BG-3216 ។ ដោយឡែកក្រុមក្មេងទំនើងចំនួន២ក្រុម នេះ ក្នុងនោះមួយក្រុមរហស្សនាមក្រុមYKT និងក្រុមLHT តាមប្រភពពីយុវជនរងគ្រោះឈ្មោះ វាសនា សាម៉េត បានប្រាប់អោយដឹងថា មុនកើតហេតុ គាត់ និងមិត្តភក្ដិម្នាក់ទៀត បានជិះម៉ូតូមួយគ្រឿង ចេញពីម្តុំផ្សារស្ទឹងមានជ័យ ក្នុងគោលបំណងទៅសួនច្បារវត្តបទុមវតីបទុម ដើម្បីជូនសង្សារបងប្រុសត្រឡប់ទៅផ្ទះវិញ ខណៈពួកគាត់ទាំងពីរនាក់ធ្វើដំណើរមកដល់ចំនុចកើតហេតុខាងលើ ក៏ជួបនឹងក្រុមក្មេងទំនើងចំនួន២ក្រុម រហស្សនាមក្រុមYKT និង ក្រុមLHT គ្រាន់តែមើលមុខបន្តិច ស្រាប់តែក្រុមក្មេងទំនើងនោះបានស្រែកប្រាប់គ្នាឱ្យកា.ប់ពួកគាត់ទាំង២នាក់ ហើយលើកយកម៉ូតូពួកគាត់ទៅ ។
តាមប្រភពដដែលបានបន្តថា គ្រាន់តែឮដូច្នោះ ពួកគាត់ទាំង២នាក់ក៏បន្ថែមល្បឿនបើកគេចខ្លួន តែត្រូវក្រុមក្មេងទំនើងមានគ្នាច្រើន បានជិះបំបុ.កម៉ូតូពួកគាត់ទាំង២ បណ្តាលឲ្យដួលភ្លាមៗ ហើយក្មេងទំនើងម្នាក់ឈ្មោះ អាទីន លៀសហា បានទាញកាំបិ.តប៉័ងតោកាប់រូបគាត់ត្រូវមួយកាំបិត ចំចង្កេះ បណ្តាលឱ្យរងរបួសស្រាល ។ បន្ទាប់មកពួកគាត់ទាំង២នាក់នោះ បានស្រែកថា ចោរៗ និងបាននាំគ្នារត់គេចខ្លួនស្រែករកគេជួយ ដោយបន្សល់ទុកម៉ូតូនៅកន្លែងកើតហេតុ ។ ប្រជាពលរដ្ឋជាច្រើននាក់នាំគ្នាចេញមក ប៉ុន្តែបានត្រឹមតែឈរមើល ក្រុមក្មេងទំនើងទាំងវាយ និងកាប់កំទេច ម៉ូតូយុវជនទាំង២នាក់តែប៉ុណ្ណោះ ។
ចំណែកជនរងគ្រោះ ក៏បានត្រឡប់មកយកម៉ូតូទៅវិញជួសជុលដោយខ្លួនឯង និងមិនបានប្តឹងផ្តល់អ្វីឡើយ តែបោះពាក្យផ្តាំផ្ញើតាមរយៈអ្នកសារព័ត៌មាន ប្រាប់ទៅក្រុមបង្កវិញថា «ចាំទទួលវិញផង» ៕

អត្ថបទដែលជាប់ទាក់ទង