ក្រសួងសុខាភិបាល៖ ថ្ងៃនេះអ្នកឆ្លងថ្មីប្រភេទអូមីក្រុង៣៣នាក់, ជាសះស្បើយ២២នាក់ និងគ្មានអ្នកស្លាប់ទេ
(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មី ប្រភេទអូមីក្រុងចំនួន៣៣នាក់ ចំណែកអ្នកជំងឺជាសះស្បើយចំនួន២២នាក់ និងគ្មានអ្នកស្លាប់ទេ។
សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន ១៣៥,៩៤៧នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣២,៦១៨នាក់, ស្លាប់សរុបចំនួន ៣,០៥៥នាក់៕