ឃាតកម្ម! ជនសង្ស័យម្នាក់ ដែលត្រូវជាប្អូនបង្កើត បានយកត្បូងចបវាយទៅលើបងប្រុសរបស់ខ្លួន និងដុតបន្ថែមរហូតដល់ស្លាប់ ដោយសារតែខឹងបងជេរមកលើខ្លួនរឿងអត់មានបាយស៊ី

បាត់ដំបង ៖ ករណីឃាតកម្មនេះ បានកើតឡើងនៅវេលាម៉ោង ០០ និង ០៥ នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី៩ ខែមេសា ឆ្នាំ ២០២២ នៅចំណុចព្រៃតាអោ ស្ថិតក្នុងភូមិស្វាយស ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ។

ជនសង្ស័យមានឈ្មោះ សេង គន្ធា ភេទប្រុស អាយុ ២៩ ឆ្នាំ(ត្រូវជាប្អូនប្រុសបង្កើត) រស់នៅក្នុងខ្ទមចាំចម្ការ បានយកចបកាប់វាយបង ប្រុសបង្កើតឈ្មោះ សេង ភត្រា័ អាយុ ៣២ ឆ្នាំ រស់នៅជាមួយគ្នាបណ្ដាលឲ្យរងរបួសធ្ងន់ និងបានយកអង្កត់ភ្លើងដុតដៃជើង និងលើផ្ទៃមុខ បន្ថែមទៀត។ លុះវេលាម៉ោង ១២ ថ្ងៃត្រង់ ថ្ងៃខែដដែល ទើបដឹងថា ជនរងគ្រោះបានដាច់ខ្យល់ស្លាប់ នៅពេលដែលប្អូនប្រុសបង្កើតម្នាក់ទៀតយកបាយទៅឲ្យ ចំណែកប្អូនប្រុសដែលជាឃាតក បានរត់គេចខ្លួននៅតាមព្រៃក្បែរៗទីនោះ ប៉ុន្តែត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានតែម្តង ដើម្បីយកមកសាកសួរ។

ជនសង្ស័យបានសារភាពថា ពួកគេទាំង២នាក់ គឺបានប្រើប្រាស់ថ្នាំញៀនដូចគ្នា រហូតមិនអាចនៅផ្ទះបានក៏មករស់នៅក្នុងខ្ទមចម្ការ។ នៅយប់មុនពេលកើតហេតុ គឺបងប្រុសបានដើរមកបើករកបាយស៊ី ដោយសារតែបាយអស់ទើបបងប្រុសជេរមកលើខ្លួន ដោយសារខឹងពេកខ្លួនបានទាញចបកាប់មកវាយតែម្តង រួចក៏បានលើកបងដាក់លើគ្រែហើយបានយកអង្កត់ឧសដែលមានភ្លើងមកដុតដៃ ដុតជើង និងដុតលើផ្ទៃមុខបងបន្ថែមទៀត រួចហើយក៏សំងំដេកតែម្តងទៅ។

ជនសង្ស័យរួម និងវត្ថុតាងដែលមានចបកាប់ និងអង្កត់អុស ទៅកាន់ការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីអនុវត្ត

បន្ត៕

អត្ថបទដែលជាប់ទាក់ទង