បង្ក្រាបឃាត់ខ្លួនជនសង្ស័យ ២នាក់ ករណីជួញដូរសារធាតុញៀន

បាត់ដំបង ៖ អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់របស់លោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន ។
ជាក់ស្តែងនៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង១៦និង៣០នាទី លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង បានដឹកនាំកម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង បានចុះបង្ក្រាបករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ០១ ករណី ក្នុងបទល្មើសជាក់ស្តែង នៅចំណុចក្រុមទី៤០ ភូមិដាំស្ពៃ សង្កាត់ស្លកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
ប្រតិបត្តិការខាងលើ កម្លាំងបានឃាត់ខ្លួនជនសង្ស័យ ចំនួន០២នាក់ ឈ្មោះ ម៉ៅ សោហ្វីយ៉ា ហៅ ហ្វី ភេទប្រុស អាយុ ២៩ឆ្នាំ មានទីលំនៅភូមិដាំស្ពៃ សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង (អ្នកលក់ថ្នាំញៀន) និងឈ្មោះ ឡាយ វណ្ណដា ភេទប្រុស អាយុ ២៧ឆ្នាំមានទីលំនៅភូមិវត្តរំដួល សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង (អ្នកទិញថ្នាំញៀន) ។
វត្ថុតាងចាប់យកបានរួមមាន៖ -ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកថ្លាចំនួន០៣ថង់ទម្ងន់១,៥១ក្រាមទាំងសំបក សង្ស័មានសារធាតុញៀន ។ -ទូរស័ព្ទដៃ ០២គ្រឿង -សំភារៈសំរាប់រំលែកច្រកថ្នាំញៀនលក់ និងប្រើប្រាស់ថ្នាំញៀនមួយចំនួន ។
ករណីនេះ ជនសង្ស័យនិងវត្ថុតាងត្រូវបាននគរបាលក្រុងបានរៀបចំបញ្ជូនមកការិយាល៏យជំនាញអនុវត្តបន្តតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង