បង្ក្រាបក្មេងទំនើងចំនួន០៥នាក់ បង្កអសន្តិសុខក្នុងមូលដ្ឋាន នៅបាត់ដំបង

បាត់ដំបង: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២២ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុករុក្ខគិរី បានចុះបង្ក្រាបនិងឃាត់ខ្លួនក្រុមក្មេងទំនើង១ករណី នៅចំណុចអាងត្រជាក់ចិត្ត ស្ថិតក្នុងភូមិរូង១ ឃុំព្រៃត្រឡាច ស្រុករុក្ខគិរី ខេត្តបាត់ដំបង ខណ:ពួកគេកំពុងធ្វើសកម្មភាពបង្កការអុកឡុកដោយកាន់កាំបិតច្រង៉េងច្រង៉ាងជិះម៉ូតូ ធ្វើឲ្យប៉ះពាល់សណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន ។
លោកវរសេនីយ៍ឯក ឆាយ ម៉ាប់ អធិការនគរបាលស្រុករុក្ខគិរី បានឲ្យដឹងថា ក្មេងទំនើបទាំង៥នាក់៖ ១-ឈ្មោះ នឿន ទូច ភេទប្រុស អាយុ២៤ឆ្នាំរស់នៅ ភូមិរូង១ ឃុំព្រៃត្រឡាច ស្រុករុក្ខគិរី បាត់ដំបង ។ ២-ឈ្មោះ ឡំផុន ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា ។ ៣-ឈ្មោះរិន ង៉ា ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិ-ឃុំជាមួយគ្នា ។ ៤-ឈ្មោះសាន ដេត ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិ-ឃុំជាមួយគ្នា ។ ៥-ឈ្មោះ ឡាំ ផាន់ឡាំ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិ-ឃុំជាមួយគ្នា ។ ក្នុងពេលឃាត់ខ្លួន កម្លាំងបានដកកាំបិតខ្វែវចំនួន៣ដើម និងកាំបិតប៉័ងតោ១ ។
ករណីនេះ សមត្ថកិច្ចបានអប់រំណែនាំ និងធ្វើកិច្ចសន្យាឲ្យបញ្ឈប់សកម្មភាព បង្កអសន្តិសុខក្នុងមូលដ្ឋាន និងឲ្យអាណាព្យាបាលធានាយកទៅអប់រំបន្តនៅសហគមន៍វិញ ៕

អត្ថបទដែលជាប់ទាក់ទង