ទីតាំងបនល្បែងសង្វៀនមាន់ជល់ យូគី មួយកន្លែងកំពុងបើកលេងភ្នាល់លុយរាប់ម៉ឺនដុល្លា លោក អូត ស៊ីវុត្ថា ៖ នឹងបញ្ជាកម្លាំងឲ្យចុះទៅបង្ក្រាប
ខេត្តស្ទឹងត្រែង: ជាក់ស្តែង ទីតាំងបនល្បែង យូគី មាន់ជល់ខុសច្បាប់នេះ នៅពីថ្ងៃទី៩.១០ ខែមេសា ឆ្នាំ២០២២នេះ ត្រូវបានគេឃើញមានការផ្តុំគ្នា និងចាក់ភ្នាល់លុយរាប់ម៉ឺនដុល្លាអាមេរិក ករណីនេះគេពុំឃើញមានសមត្ថកិច្ចចុះទៅបង្ក្រាបឡើយ។ មានទីតាំងបនល្បែងសង្វៀនមាន់ជល់ យូគី មួយកន្លែងកំពុងបើកលេងភ្នាល់លុយរាប់ម៉ឺនដុល្លា នៅចំណុចខាងក្រោយការាស់សាំងដែលមានយីហោ វណ្ណាអូរពងមាន2 នៅខាងត្បូងរង្វង់មូលអូរពងមាន់ស្ថិតនៅភូមិរាជានុកូល សង្កាត់/ក្រុង/ខេត្តស្ទឹងត្រែង។
ទីតាំងល្បែងខុសច្បាប់ខាងលើនេះ ដែលមានម្ចាស់បនល្បែងឈ្មោះឃា ។ ករណីបនល្បែងវិលជុំទីតាំងទាំងនោះ ត្រូវបានគេឃើញ មានប្រជាពលរដ្ឋខ្មែរ និងអ្នកមានលុយជាច្រើនអ្នកទៀត បានកែនមនុស្សឲ្យចូលទៅលេងល្បែងភ្នាល់បញ្ជល់មាន់ និង យូគី នៅចំណុចខាងលើនេះយ៉ាងគរគ្រឹកគរគ្រេងថែមទៀតផង។ នៅរសៀលថ្ងៃទី១០ខែមេសា ឆ្នំា២០២២នេះ លោក អូត ស៊ីវុត្ថា ស្នងការរដ្ឋាននគរបាលខេត្តស្ទឹងត្រែ បានបញ្ជាក់ថា លោកនិងបញ្ជាកម្លាំងនគរបាលឲ្យចុះទៅបង្ក្រាប ទីតាំងបនល្បែងស៊ីសងខុសច្បាប់សង្វៀន(មាន់ជល់ យូគី)ដែលជាបនល្បែងស៊ីសងធំជាងគេនៅចំណុចភូមិរាជានុកូល សង្កាត់/ក្រុងស្ទឹងត្រែង/ខេត្តស្ទឹងត្រែងនេះ៕