អធិការនគរបាលស្រុកពួក លោក ទេព ពុំសែន ៖ គ្រោះថ្នាក់ចរាចរណ៍ ស្លាប់៥នាក់ របួស២នាក់ មូលហេតុអ្នកម៉ូតូវ៉ាជែងខ្វះការប្រុងប្រយ័ត្ន

ខេត្តសៀមរាប៖ អធិការនគរបាលស្រុកពួក លោក ទេព ពុំសែន បានថ្លែងប្រាប់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ នៅស្រុកពួក រវៀងរថយន្តនិងម៉ូតូ បណ្ដាលឲ្យមនុស្សចំនួន៥នាក់ ស្លាប់ និងរបួស២នាក់ «មូលហេតុគឺ អ្នកម៉ូតូវ៉ាជែងខ្វះការប្រុងប្រយ័ត្ន»។
ករណីគ្រោះថ្នាក់ចរាចរណ៏កើតឡើងនៅថ្ងៃអាទិត្យ ទី១០ ខែមេសា ឆ្នាំ២០២២ លើផ្លូវជាតិលេខ០៦ ចំណុចបង្គោលគីឡូម៉ែត្រលេខ៣៣៨ _៣៣៩ភូមិ ប៉ាក់ប៉ាន់ ឃុំសសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប រវាងរថយន្តបុកម៉ូតូ។
រថយន្តម៉ាកសាមយ៉ុងព៌ណស ពាក់ផ្លាកលេខបាត់ដំបង2,A9816 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ (រត់គេចខ្លួន) ដឹកមនុស្ស២២នាក់ ស្រី១៧នាក់ បើកបរទិសដៅពីកើត ទៅលិច បានបុកម៉ូតូម៉ាកស៊ូម័រXព៌ណទឹកទឹកក្រូច ពាក់ផ្លាកលេខសៀមរាប1X3689 បើកបរដោយឈ្មោះអេង ជើត ភេទប្រុស អាយុ២១ឆ្នាំនៅភូមិចារក្រោម ឃុំប្រាសាទ ស្រុកព្រះនេតព្រះ ខេត្តបន្ទាយមានជ័យ (ពាក់មួកសុវត្ថិភាព)ដឹកមនុស្ស២នាក់១/ឈ្មោះឡាន ស្រីលឹម ភេទស្រី អាយុ២១ឆ្នាំ (អត់មួក)២/ឈ្មោះឡាន ស្រីលួម ភេទស្រី អាយុ១៨ឆ្នាំ(អត់មួក)នៅភូមិត្រពាំងវែង សង្កាត់ក្របីរៀល ក្រុងសៀមរាប ខេត្តសៀមរាប បើកបរទិសដៅពីលិចទៅកើត។ ស្លាប់ទាំង៣នាក់ភាគីខាងជិះម៉ូតូ(ជាអ្នកបើកម៉ូតូនិងអ្នករួមដំណើរ។
ចំណែកខាងរថយន្ត ១ឈ្ម្មោះរួន ភីរុន ភេទប្រុស អាយុ៥០ឆ្នាំ ២/ឈ្មោះភីរម្យ វត្តី ភេទស្រី អាយុ៦ឆ្នាំ នៅភូមិរាំងក្រោល ឃុំរាំងកែសី ស្រុកសង្កែ ខេត្តបាត់ដំបង (ជាអ្នករួមដំណើរជាមួយរថយន្ត) ស្លាប់ទាំង២នាក់។ អ្នករបួសស្រាលចំនួន ២នាក់៖ ១ឈ្មោះលួង ឌីណាភេទស្រី អាយុ៤៩ឆ្នាំ នៅភូមិរាំងក្រោល ឃុំរាំងកែសី ស្រុកសង្កែ ខេត្តបាត់ដំបង (ជាអ្នករួមដំណើរជាមួយរថយន្ត) ២/ឈ្មោះវង្ស យ៉ារឹទ្ធ ភេទស្រី អាយុ៤២ឆ្នាំ នៅភូមិរូង ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង(ជាអ្នករួមដំណើរជាមួយរថយន្ត)។ ករណីនេះខូចខាតម៉ូតូ១គ្រឿងធ្ងន់ និងរថយន្ត១គ្រឿងធ្ងន់។ «មូលហេតុ:អ្នកម៉ូតូបើកបរវ៉ាជែងខ្វះការប្រុងប្រយ័ត្ន។
ក្រោយពេលកើតហេតុកំលាំងជំនាញ បានសហការជាមួយ ប៉ុស្ត៍រដ្ឋបាលសសរស្តម្ភ ចុះទៅវាស់វែងនិងប្រគល់សាកសពជនរងគ្រោះ ជូនក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី។ ដោយឡែក ប្រមូលវត្ថុតាងមករក្សាទុកនៅអង្កភាពដើម្បីចាត់ការតាមនិតិវិធី៕

អត្ថបទដែលជាប់ទាក់ទង