សមត្ថកិច្ចចាប់ខ្លួន លោក អៀ គុយម៉ុង ហៅ ក្តាន់ ពាក់ព័ន្ធបទល្មើសរំលោភលើទំនុកចិត្ត ទឹកប្រាក់ជិតកន្លះលានដុល្លារអាមេរិក

កំពង់ឆ្នាំង៖ កាលពីរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២២ លោក អៀ គុយម៉ុង ហៅ ក្តាន់ ត្រូវបានសមត្ថកិច្ចនគរបាលនាយកដ្ឋានព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃ ឃាត់ខ្លួន តាមដីកាបញ្ជាអោយនាំខ្លួនរបស់តុលាការខេត្តកំពង់ឆ្នាំង ពាក់ព័ន្ធបទល្មើសរំលោភលើទំនុកចិត្ត ទឹកប្រាក់ជិតកន្លះលានដុល្លារអាមេរិក ដែលមានដើមបណ្តឹង គឺ លោក មៀច សុភ័ក្រ្តតារា ។
នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ នេះ សមត្ថកិច្ចបានបញ្ជូនលោក អៀ គុយម៉ុង ហៅ ក្តាន់ ទៅតុលាការដើម្បីចាត់ការបន្តតាមនីតិវិធី ។ លោក អៀ គុយម៉ុង ហៅ ក្តាន់ នៅមានបណ្តឹងជាច្រើនទៀតប្រឆាំងនឹងរូបលោក ពាក់ព័ន្ធនឹងករណីរំលោភលើទំនុកចិត្ត ឆបោកលុយ នេះផងដែរ ។
មជ្ឈដ្ឋានជាច្រើនរង់ចាំមើលថា តើតុលាការនឹងសម្រេចបែបណាចំពោះ លោក អៀ គុយម៉ុង ហៅ ក្តាន់ ? ៕

អត្ថបទដែលជាប់ទាក់ទង