កំណត់ថ្លៃលក់រាយប្រេងឥន្ធនៈ ចាប់ពីថ្ងៃទី១១ រហូតដល់ថ្ងៃទី ២០ ខែមេសា ឆ្នាំ២០២២ សម្រាប់ប្រេងសាំងធម្មតាថ្លៃ ៥.០៥០ រៀល និងប្រេងម៉ាស៊ូតថ្លៃ ៥.១០០ រៀល នៅក្នុង ១ លីត្រ ដែលកត់សម្គាល់ឃើញថា មានការធ្លាក់ថ្លៃ ចំនួន ២០០ រៀល ក្នុង ១ លីត្រ
ភ្នំពេញ៖ ក្នុងសេចក្តីជូនដំណឹង ស្តីពីថ្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយ បង្ហាញនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ នេះ ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា ផ្អែកតាមតម្លៃមធ្យម ប្រេងឥន្ធនៈ លើទីផ្សារអន្តរជាតិ ថ្លៃលក់រាយប្រេងឥន្ធនៈ ពីថ្ងៃទី១១ ដល់ទី២០ ខែមេសា ឆ្នាំ២០២២ នឹងត្រូវលក់ ៥.២១០ រៀល ក្នុង ១ លីត្រ សម្រាប់ប្រេងសាំង ធម្មតា EA92 និង ៥.២៦០ រៀល ក្នុង ១ លីត្រ សម្រាប់ប្រេងម៉ាស៊ូត។
ការកំណត់ថ្លៃលក់រាយប្រេងឥន្ធនៈ ចាប់ពីថ្ងៃទី១១ រហូតដល់ថ្ងៃទី ២០ ខែមេសា ឆ្នាំ២០២២ សម្រាប់ប្រេងសាំងធម្មតាថ្លៃ ៥.០៥០ រៀល និងប្រេងម៉ាស៊ូតថ្លៃ ៥.១០០ រៀល នៅក្នុង ១ លីត្រ ដែលកត់សម្គាល់ឃើញថា មានការធ្លាក់ថ្លៃ ចំនួន ២០០ រៀល ក្នុង ១ លីត្រ ខណៈដែល ១០ ថ្ងៃកន្លងទៅ ប្រេងសាំងធម្មតា ថ្លៃ ៥ ២៥០ រៀល និងប្រេងម៉ាស៊ូត ថ្លៃ ៥.៣០០ រៀល ក្នុង ១លីត្រ។
ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងទៀតថា ជាមួយគ្នានេះ ដើម្បីជួយសម្រួលដល់ជីវភាពរបស់ ប្រជាជន និងដោយមានការរួមចំណែក ពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈ នៅកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅតែបន្ត និងសម្រេចបញ្ចុះតម្លៃ លក់រាយប្រេងឥន្ធនៈ នៅកម្ពុជាដដែល គឺចំនួន ៤ សេ