ដកហូតសាច់បង្កក ហួសកាលបរិច្ឆេទ ១០គីឡូក្រាម នៅភ្នំពេញ

(ភ្នំពេញ)៖ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២នេះ មន្ដ្រីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប» នៃក្រសួងពាណិជ្ជកម្ម សហការជាមួយមន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យផលិតផលទំនិញ និងម្ហូបអាហារនៅផ្សារធំថ្មី ដោយដកហូតសាច់បង្កក ហួសកាលបរិច្ឆេទ ១០គីឡូក្រាម។
មន្ត្រីនៃអគ្គនាយកដ្ឋាន ក.ប.ប. គ្រប់សាខារាជធានី-ខេត្ត នឹងបន្តចុះអនុវត្តជាប្រចាំត្រួតពិនិត្យផលិតផលទំនិញ អង្កេត ស្រាវជ្រាវ តាមបណ្តាទីផ្សារ ហាងលក់ទំនិញ កន្លែងលក់ទំនិញនៅតាមទីសាធារណៈនានា ដោយអនុវត្តតាមតួនាទីភារកិច្ច ដែលច្បាប់បានផ្តល់អាណត្តិ ពាក់ព័ន្ធនឹងគុណភាព សុវត្ថិភាព ទំនិញ សេវា និងកិច្ចការពារអ្នកប្រើប្រាស់ ដើម្បីការពារសុខមាលភាព និងផលប្រយោជន៍អ្នកប្រើប្រាស់។ អំពាវនាវដល់ប្រជាពលរដ្ឋ ក៏ដូចជាអាជីវករ ចូលរួមសហការផ្តល់ព័ត៌មាន ក្នុងករណីមានការសង្ស័យ ពាក់ព័ន្ធការក្លែងបន្លំ គុណភាព សុវត្ថិភាព ទំនិញ និងសេវា៕

អត្ថបទដែលជាប់ទាក់ទង