ព្រះរាជក្រឹត្យតែងតាំង លោក អ៊ុក សារុន ជាឯកអគ្គរាជទូតប្រចាំសាធារណរដ្ឋអារ៉ាប់អេហ្ស៉ីប ជំនួសលោក ឃួន ផុនរតនៈ ដែលចប់អាណត្តិ
(ភ្នំពេញ)៖ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង លោក អ៊ុក សារុន អនុរដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ ជាឯកអគ្គរាជទូត វិសាមញ្ញ និងពេញសមត្ថភាពនៃកម្ពុជា ប្រចាំសាធារណរដ្ឋអារ៉ាប់អេហ្ស៉ីប ប្រទេសអារ៉ាប៊ីសាអូឌីត ជំនួសលោក ឃួន ផុនរតនៈ ដែលចប់អាណត្តិបេសកកម្ម ៕