រោងដាក់ចំបើងមួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះអស់ស្ទើរទាំងស្រុង ខណៈដែលម្ចាស់រវល់ ដើរទិញអេតចាយ
(ខេត្តស្វាយរៀង)៖ គ្រោះអគ្គិភ័យនេះបានកើតឡើងនៅ ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ នៅភូមិអូរ ឃុំថ្មី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។ បន្ទាប់ពីទទួលបានព័ត៌មានពីពលរដ្ឋនៅវេលាកើតហេតុខាងលើថា មានភ្លើងឆេះរោងចំបើងផ្ទះរបស់ ឈ្មោះ អ៊ុច យ៉ុន ភេទប្រុស អាយុ៥២ឆ្នាំរស់នៅភូមិឃុំខាងលើ សមត្ថកិច្ច បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យមួយគ្រឿង និងមានការចូលរួមដោយកម្លាំងជំនាញស្រុក។
បើទោះបីសមត្ថកិច្ចខំដុតដៃដុតជើងជួយក្នុងការពន្លត់ក៏ដោយ ក៏ប៉ុន្តែមិនអាចជួយពន្លត់បានទាន់ពេលវេលានោះទេ ដោយសារអំណាចនៃអគ្គិ បានបណ្តាលឲ្យឆេះរោងចម្បើងអស់ស្ទើទាំងស្រុង។ តែជាសំណាងអគ្គិភ័យនេះ មិនបង្កឱ្យមនុស្សណាម្នាក់រងរបួសឡើយ។
សម្ភារៈដែលខូចខាតទាំងអស់រួមមាន រោងចម្បើងមានទំហំ ៥×៣.៥០ម៉ែត្រ ចម្បើងឆេះអស់៣០០ដុំ ត្រាក់ទ័រ១ គ្រឿង ម៉ាស៊ីន សាំង៥សេស ១គ្រឿង ( ម៉ាស៊ីន បូមទឹក ជី៥បាវ ស្រូវ ៥បាវ និងថ្នាំបាញ់ស្រូវ១កេះ។ ក្នុងមួយខែនេះ មានករណីអគ្គិភ័យ ឆាបឆេះផ្ទះពលរដ្ឋក្នុងស្រុកកំពង់រោ ទិ៍ មានចំនួន៣ ករណីមកហើយ។ អាជ្ញាធរ បានស្នើដល់ពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នឱ្យបាន ខ្ពស់ ចំពោះអគ្គិភ័យ ដែលអាចកើតឡើងជាយថាហេតុ ៕