បុរសអ្នកជិះម៉ូតូធំម្នាក់ បានស្លាប់ ដោយសារគ្រោះ ថ្នាក់ចរាចរណ៍ រវាងរថយន្តតូច និងម៉ូតូធំ

ព្រះសីហនុៈ កាលពីវេលាម៉ោងជាង ៩ ព្រឹក ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ នេះ បុរសអ្នកជិះម៉ូតូធំម្នាក់ បានស្លាប់ ដោយគ្រោះ ថ្នាក់ចរាចរណ៍ ដែលបង្ករឡើងដោយ រថយន្តតូច និងម៉ូតូធំ នៅលើផ្លូវជាតិ លេខ៤ ចន្លោះគីឡូម៉ែត្រ ១៦០-១៦១ ស្ថិតក្នុងភូមិមនោរម្យ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
គ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើង រវាងរថយន្ត lexus 300 ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ភ្នំពេញ 2.BC 1334 មានទិសដៅ ព្រះសីហនុ-ភ្នំពេញ បើកបរដោយឈ្មោះ ជឿន គឹមស្រ៊ន់ រស់នៅភូមិត្រពាំងទឹម ឃុំព្រាល ស្រុកកញ្ច្រៀច ខេត្តព្រៃវែង បុកប៉ះជាមួយ ម៉ូតូ Honda ណាយហត ស្លាកលេខ ភ្នំពេញ 1Q.2286 មានទិសដៅផ្ទុយគ្នា បើកបរដោយឈ្មោះ រស់ មាន ទីលំនៅភូមិកៀនក្រឡាញ់ ឃុំភ្ញីមាស ស្រុកគិរីសាគរ ខេត្តកោះកុង (ស្លាប់នៅកន្លែងកើតហេតុ) ។
ក្រោយកើតហេតុ អ្នកបើកបររថយន្ត បានបើករត់គេច ប៉ុន្តែក្រោយមក ត្រូវបានសមត្ថកិច្ច កងរាជអាវុធហត្ថ ស្នាក់ការសន្តិសុខ៤០១ សហការជាមួយ កម្លាំងអាវុធហត្ថ ស្នាក់ការសន្តិសុខ ៤០២ ដេញតាមឃាត់ ចាប់រថយន្ត និងអ្នកបើកបរ បាននៅចំណុចបង្គោលគីឡូម៉ែត្រលេខ១៤០ រួចប្រគល់ឲ្យ កម្លាំងនគរបាលជំនាញ នៃអធិការដ្ឋានស្រុកព្រៃនប់ ដោះស្រាយបន្ត៕

អត្ថបទដែលជាប់ទាក់ទង