ជនសង្ស័យម្នាក់ ត្រូវបានម្តាយជនរងគ្រោះ ស្រែកឱ្យអ្នកភូមិជួយចាប់ខ្លួន បន្ទាប់ពីជននេះថ្លើមធំហ៊ានចូលទៅចាប់រំលោភជនរងគ្រោះ ដល់ក្នុងផ្ទះ
ខេត្តកំពង់ស្ពឺ ៖ កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២២ នៅចំណុចក្នុងផ្ទះបាយជនរងគ្រោះ ស្ថិតនៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ជនបង្កមានឈ្មោះ ហ៊ុយ នី ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិចាស់ ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ចំណែកស្ត្រីរងគ្រោះអាយុ៣០ឆ្នាំ រស់នៅភូមិគរ ឃុំទឹកល្អក់ ស្រុកគងពិសី ។
មុនពេលកើតហេតុ ជនសង្ស័យបានជិះម៉ូតូម៉ាកគុបជ្រុង មកឈប់នៅក្រៅរបងខាងលិចផ្ទះជនរងគ្រោះ រួចក៏ដើរចូលទៅក្នុងផ្ទះ និងបានប្រាប់ជនរងគ្រោះថា «មករកត.ភ្លើង» រួចក៏ដើរមកក្បែរជនរងគ្រោះ ហើយក៏ធ្វើសកម្មភាពចាប់សើយរ៉ូប និងស្រាតខោក្នុងចេញ និងចាប់ប្របាច់.ករួចគំរា.មថា «បើមិនអោយ! អញច្របាប់.កអោយងា.ប់» ពេលនោះជនបង្កក៏បានធ្វើសកម្មភាពចាប់រំលោ.ភសេពសន្ថវៈទៅលើជនរងគ្រោះរហូតបានសំរេចតែម្តង។ ក្រោយពីធ្វើសកម្មភាពរួច ជនបង្កក៏បានឡើងម៉ូតូជិះចេញពីកន្លែងកើតហេតុទៅទិសខាងជើង បាត់ស្រមោលឈឹង។
ជនរងគ្រោះបានរត់មកប្រាប់រឿង ដែលគេចាប់រំលោភនេះដល់ម្តាយ រំពេចនោះដែរ ម្តាយជនរងគ្រោះក៏បានស្រែកឆោឡោអោយអ្នកភូមិជួយដេញស្ទាក់ចាប់ខ្លួនជនសង្ស័យ ប៉ុន្តែនៅពេលដែលអ្នកភូមិកំពុងឆោឡោ ក៏ស្រាប់តែប្រទះឃើញជនសង្ស័យជិះម៉ូតូត្រឡប់មកវិញ។ ប្រជាពលរដ្ឋនៅក្នុងភូមិក៏បាននាំគ្នាដេញចាប់ជនសង្ស័យបាន នៅចំណុចចុងភូមិចំបក់ក្អែរខាងលិច និងបាននាំគ្នាស្វាគមន៍ជនសង្ស័យយ៉ាងចាស់ដៃ ទើបចាប់ប្រគល់អោយសមត្ថកិច្ច។
ជនសង្ស័យបានសារភាពនៅចំពោះមុខប្រជាពលរដ្ឋថា «រូបគេធ្លាប់ជាប់មណ្ឌលបន្សាបគ្រឿងញៀនចំនួន២ដងមកហើយ ហើយនៅមុនពេលកើតហេតុ គឺគេណាត់គ្នាមកយកថ្នាំញៀ.ននៅចំណុចខាងលើ តែមិនទាន់បានយកផង ក៏ក្រឡេកឃើញជនរងគ្រោះ រួចក៏ធ្វើល្បិចចូលទៅចាប់រំលោភ.តែម្តង។ ពេលរំលោភលើកទី១រួចហើយ រូបគេក៏បានជិះម៉ូតូចេញដោយពុំមានអ្នកណាដឹងនោះទេ ក្រោយមកស្រាប់តែនឹកឃើញចង់រួមភេទម្តងទៀត ក៏ត្រឡប់ម៉ូតូបម្រុងទៅធ្វើសកម្មភាពម្តងទៀត តែក៏ត្រូវអ្នកភូមិឡោមព័ទ្ធចាប់ប្រគល់អោយសមត្ថកិច្ចតែម្តង។
នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២នេះ សមត្ថកិច្ចក៏បានកសាងសំណុំរឿងតាមនីតិវិធី ដើម្បីបញ្ជូនជនសង្ស័យរូបនេះទៅតំណាងអយ្យការ ចាត់ការបន្ត៕