មនុស្សពីរនាក់ស្លាប់ និងពីរនាក់ទៀតរងរបួសធ្ងន់ ដោយសាររថយន្តបុកម៉ូតូ
ពោធិ៍សាត់ៈ យ៉ាងហោចណាស់ មានមនុស្សពីរនាក់ស្លាប់ និងពីរនាក់ទៀតរងរបួសធ្ងន់ ដោយឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ រថយន្តបុកម៉ូតូច្រាសទិសគ្នា នៅលើកំណាត់ផ្លូវជាតិលេខ៥៥ នៅចំណុចមុខផ្ទះឈ្មោះថៃ ស្ថិតនៅក្នុងភូមិព្រែក១ ឃុំ សំរោង ស្រុកភ្នំក្រវាញខេត្តពោធិ៍សាត់ កាលពីវេលាម៉ោង ១៩ និង ១០ នាទី ថ្ងៃអាទិត្យទី១៧ ខែមេសា ឆ្នាំ២០២២ ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុ មុនពេលកើតហេតុ គេឃើញមានរថយន្តមួយគ្រឿងម៉ាក តូយ៉ូតា កាមរីឆ្លាម ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ 2F 0661 ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច មកដល់ចំណុចកើតហេតុ បើកបរមិនប្រកាន់ស្ដាំ បានទៅបុកម៉ូតូមួយគ្រឿងម៉ាកហុងដា ឌ្រីមសេ125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់ 1B 6083 ធ្វើដំណើរច្រាសទិស ពីលិចទៅកើតបើកបរ បណ្តាលឲ្យអ្នកបើកបរម៉ូតូ និងអ្នករួមដំណើរ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ចំណែកអ្នកបើកបររថយន្ត និងអ្នករួមដំណើររងរបួសធ្ងន់ ។
យោងតាមរបាយការណ៍របស់ លោកវរសេនីយ៍ឯក តាន់ គារិទ្ធ អធិការ នៃអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ បានបញ្ជាក់ឲ្យដឹងថា អ្នកបើកបររថយន្ត មានឈ្មោះ សូ សំណាងដេវីត ភេទប្រុស អាយុ ១៥ឆ្នាំ មានមុខរបរជាកសិករ រងរបួសធ្ងន់ អ្នករួមដំណើរ ឈ្មោះ ទឹត សារិន ភេទស្រី អាយុ ៣៤ឆ្នាំ ត្រូវជាម្តាយ រងរបួសធ្ងន់ អ្នកទាំងពីរមានទីលំនៅក្នុង ភូមិតាដែស ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ត្រូវបានសមត្ថកិច្ច និងក្រុមគ្រូពេទ្យ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ។ ចំពោះអ្នកបើកបរម៉ូតូមានឈ្មោះ រីម ល័ក្ខ ភេទប្រុស អាយុ ២៥ឆ្នាំ មានមុខរបរកសិករ ស្លាប់ អ្នករួមដំណើរឈ្មោះ ផន ផង់ ភេទស្រី អាយុ ២៦ឆ្នាំ មានមុខរបរកសិករ ត្រូវជាបងថ្លៃ ស្លាប់ អ្នកទាំងពីរមានទីលំនៅ ក្នុងភូមិ.ឃុំកើតហេតុខាងលើ ។
មូលហេតុដែលបណ្តាលឲ្យមានគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងគឺបង្កពីកត្តា អ្នកបើកបររថយន្ត បើកមិនប្រកាន់ស្ដាំ អ្នកបើកបរម៉ូតូ និងអ្នករួមដំណើរ មិនពាក់មួកសុវត្ថិភាព ។
ចំពោះវត្ថុតាង សមត្ថកិច្ច យកមករក្សាទុកនៅអធិក