ផ្ទុះការចាប់អារម្មណ៍ហើយភ្ញាក់ផ្អើលគ្រប់គ្នា ខណៈសុខៗស្រាប់តែតារាភេទទី៣ ផេនខេក បានប្រកាសពីដំណឹងបែកបាក់ចំណងស្នេហ៍អាពាហ៍ពិពាហ៍
ភ្នំពេញ ៖ ផ្អែកតាមសំណេររបស់ ផេកខេក បានរៀបរាប់ថា «៦ ឆ្នាំនេះទុកជាការយល់សប្តិទៅចុះសង្ឃឹមថា អ្នកនឹងមើលថែអ្នកថ្មីឲ្យបានល្អមិនក្បត់គេដូចដែលក្បត់ខ្ញុំទេ ព្រោះមើលទៅអ្នកទាំង២ស្រឡាញ់គ្នាខ្លាំងណាស់។ បញ្ជាក់មិនមែនសម្តែងព្រោះមិននឹកស្មានហើយ ក៏ពិបាកទទួលយកជាងរឿងខ្ញុំជំពាក់លុយគេទៀត»។ ភ្ញាក់ផ្អើលមហាជន និងអ្នកគាំទ្របានផ្ទុះការចាប់អារម្មណ៍ហើយភ្ញាក់ផ្អើលគ្រប់គ្នា ខណៈសុខៗស្រាប់តែតារាភេទទី៣ ផេនខេក បានប្រកាសពីដំណឹងបែកបាក់ចំណងស្នេហ៍អាពាហ៍ពិពាហ៍ ដែលទើបផ្សំផ្គុំបានជាង ១ ខែ។
ជាមួយដំណឹងនៃការបែកបាក់ស្នេហ៍របស់តារាភេទទី៣ ផេកខេក ខាងលើនេះបានធ្វើឲ្យអ្នកគាំទ្រមួយចំនួនធំផ្ញើសារលើកទឹកចិត្តដល់ ផេកខេក។
សូមបញ្ជាក់ដែរថា តារាភេទទី៣ដែលកែកុនប្រអប់លេខភេទមកជាស្រីពេញលក្ខណៈ ផេនខេក និងស្វាមីវ័យក្មេងបានដឹកដៃគ្នាចូលរោងការកាលពីថ្ងៃ ទី០៩ ខែមីនា ឆ្នាំ២០២២ ដោយមានការចូលរួមអបអរពីអ្នកសិល្បៈរួមអាជីព និងមិត្តភក្តិបងប្អូនសាច់ញាតិចាស់ទុំទាំងសងខាង។ប៉ុន្តែមិនទាន់បានប៉ុន្មានផងក៏ស្រាប់តែផ្ទុះរឿងបែកបាក់នេះឡើង៕