បុរសម្នាក់ ទំនងជាមានវិបត្តិអ្វីមួយ បានជិះម៉ូតូមួយគ្រឿង មកឈប់លើស្ពានជ្រោយចង្វារ រួចលោតចូលក្នុងទន្លេ ប៉ុន្តែបុរសនេះ បានព្យាយាមហែលទឹក ជិតដល់ច្រាំង ក៏លិចបាត់

ភ្នំពេញ៖ កាលពី ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ នៅលើស្ពានជ្រោយចង្វារថ្មី ក្នុងមូលដ្ឋាន សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
បុរសម្នាក់ ទំនងជាមានវិបត្តិអ្វីមួយ បានជិះម៉ូតូមួយគ្រឿង មកឈប់លើស្ពានជ្រោយចង្វារ រួចលោតចូលក្នុងទន្លេ។ ប៉ុន្តែបុរសនោះ បានព្យាយាមហែលទឹក ជិតដល់ច្រាំង ក៏លិចបាត់។

នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់នេះ ជិះម៉ូតូម៉ាកសង់ប៊ិច ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 1M-0305 ធ្វើដំណើរឡើងស្ពានពីកើតទៅលិច។ នៅពេលឡើងស្ពានជ្រោយចង្វារថ្មីជិតដល់កណ្តាលស្ពាន ក៏បានឈប់ម៉ូតូ ស្ទុះទៅតោងបង្កាន់ដៃស្ពាន លោតចុះទៅក្នុងទន្លេតែម្តង។
ខណៈនោះ គេឃើញបុរសនេះ បានហែលទឹក ចូលខាង ជិតដល់ច្រាំងទន្លេក៏បានលិចបាត់។
បន្ទាប់ពីធ្វើអត្តឃាត បានបន្សល់ទុកម៉ូតូមួយគ្រឿង ហើយនគរបាលប៉ុស្តិ៍ជ្រោយចង្វារ បានយកម៉ូតូនោះ ទៅរក្សាទុក។ បុរសរូបនេះ មានវិបត្តិអ្វីនោះទេ បានជាគិតខ្លី ទៅលោតទឹកសម្លាប់ខ្លួនបែបនេះ។ ប៉ុន្តែពេលលោតភ្លាមៗ បើមានអ្នកចេញទូកទៅជួយស្រង់ ក៏មិនស្លាប់ឡើយ ព្រោះពេលលោតទៅហើយ បុរសនេះ ក៏ខំប្រឹងហែលឡើងគោកវិញ តែទំនងជាអស់ដៃ ក៏លិចបាត់ នៅពេលជិតដល់ច្រាំងទន្លេ។
កន្លងមក អ្នកមានវិបត្តិខ្លះ ចិត្តស្លុយ បានធ្វើដំណើរ ទៅលោតទឹកសម្លាប់ខ្លួន និងខ្លះទៀតហាក់ ដូចជា ស្ទាក់ស្ទើរ ពេលទៅដល់ស្ពានឈរយំ ហើយត្រូវបានអ្នកដំណើរ និងនគរបាល ឃាត់សាកសួរ និងណែនាំ អប់រំឱ្យត្រឡប់ទៅផ្ទះវិញ៕

អត្ថបទដែលជាប់ទាក់ទង