រថយន្តលុចស៊ីសមួយគ្រឿង បើកបរដោយនារីម្នាក់ ជ្រុលចង្កូតទៅបុកខឿនទ្រូងផ្លូវ និងបង្គោលភ្លើងបណ្ដាលឲ្យរថយន្តដាច់កាឡែ និងបែកកង់ទៅមុខលែងរួច
ភ្នំពេញ ៖ កាលពី យប់ ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ នៅចំណុចមុខវត្ត និរោធ រង្សី តាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
នៅពេលកើតហេតុនោះគឺ រថយន្តបង្កម៉ាក លុចស៊ីស RX350 ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2BJ-8461បើកបរដោយនារីម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ១ ទិសដៅពីកើតមកលិចក្នុងល្បឿនលឿនល្មម ខណៈមកដល់ចំណុចកើតហេតុស្រាប់តែរេចង្កូតមកឆ្វេងដៃជ្រុលទៅបុកខឿនពុះចែកទ្រូងផ្លូវនិងផ្លោងបុកបង្គោលភ្លើងបន្ថែមរងការខូចខាតតិចតួច រីឯរថយន្តបង្កបានដាច់កាឡែ និងបែកកង់មុខផ្នែកខាងឆ្វេងរងការខូចខាតយ៉ាងដំណំ សំណាងល្អដែរមិនបង្កគ្រោះថ្នាក់ដល់មនុស្ស ។
ថ្នាក់ចរាចរណ៍នេះ គេសង្កេតឃើញថាមានការកក់ស្ទះចរាចរណ៍មួយសន្ទុះធំផងដែរ បន្ទាប់ពីសមត្ថកិច្ចចុះមកសម្រួលចរាចរណ៍ ។ សមត្ថកិច្ចមូលដ្ឋានប្រគល់ឲ្យម្ចាស់ស្ទួចយកទៅជួសជុលខ្លួន ក្រោយពិនិត្យឃើញថា មិនមានប៉ះពាល់ដល់សម្បត្តិរដ្ឋ ៕