ប្រតិបត្តិការបង្រ្កាប និងធ្វើការទប់ស្កាត់បទល្មើសជលផលនេសាទខុសច្បាប់ ដោយប្រព្រឹត្តដោយក្រុមឈ្មួញ
ខេត្តសៀមរាប÷ នៅថ្ងៃទី ១៨ ខែ មេសា ឆ្នាំ ២០២២ក្រុមអន្តរាគមន៍ថ្នាក់ជាតិ
កងរាជអាវុធហត្ថលើផ្ទៃប្រទេសសហការជាមួយកងអន្តរាគមន៍នៃអគ្គស្នងការនគរបាលជាតិ និងអធិការរដ្ឋបាលជលផលខាងជើងបឹងទន្លេសាបប្រចាំការនៅកន្លែងអភិរក្សជលផល កំពង់ភ្លុក សៀមរាប បានចុះប្រតិបត្តិការបង្រ្កាបនិងធ្វើការទប់ស្កាត់បទល្មើសជលផលនេសាទខុសច្បាប់ដោយប្រព្រឹត្តដោយក្រុមឈ្មួញនោះស្ថិតនៅចំណុចយាមកាមលេខ(៣៩៦៧៨២-១៤៥២៤៨៨)ក្នុងភូមិតាទូ ឃុំកំពង់ឃ្លាំង ស្រុកសូត្រនិគមន៍ ខេត្តសៀមរាប។
យោងតាមរបាយការណ៌របស់សមត្ថកិច្ចបានឲ្យអង្គភាពយើងដឹងថាការចុះប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទនោះដកហូតបានវត្ថុតាងរួមមាន ៖
ឧបករណ៍រួមផ្សំរបាំងសាច់អួន បានធ្វើការរុះរើ និងដុតបំផ្លាញចោល វត្ថុតាងបទល្មើស(អាញ្ញាតកជន)ចំនួន១ ករណី ផងដែរ។
១-របាំងសាច់អួនប្រវែង៣ ៤០០ ម៉ែត្រ
២-លូសាច់អួនចំនួន៤ មាត់
៣-បង្គោលចម្រឹងចំនួន២ ៧០០ ដើម
៤-លែងត្រីចម្រុះចូលបឹងធម្មជាតិចំនួន៣០ គីឡូក្រាម។
យោងតាមមន្រ្តីជំនាញជលផលបានសន្និដ្ឋានជាបឋមថា បទល្មើសនេសាទដែលក្រុមការងារថ្នាក់ជាតិបង្រ្កាបបាន បើគិតជាទឹកប្រាក់ប្រហែលជាង១ម៉ឺនដុល្លារ ៕