បុរសម្នាក់ ជិះម៉ូតូម៉ាកPCX ជ្រុលទៅបុករ៉ឺម៉កអេតចាយពីក្រោយ ប.ណ្ដា.ល.ឱ្យដួល.ម៉ូ.តូ.អូ.ស.ជា.ច្រើន.ម៉ែ.ត្ររងរបួស.ធ្ងន់ និង.ដា.ច់.ខ្យល់ស្លា.ប់ ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ
ភ្នំពេញ ៖ កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ នៅចំណុចស្ពានមួយកន្លែងស្ថិតនៅតាមបណ្តោយផ្លូវ៦០ម៉ែត្រ ក្នុងភូមិព្រែកតាឡុង៣ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ជិះម៉ូតូម៉ាកPCX ពណ៌ស ស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខភ្នំពេញ1IH-9411 តែម្នាក់ឯង។
ដំបូងឡើយគាត់ឃើញ២នាក់ប្តីប្រពន្ធបានឈប់រ៉ឺម៉កម៉ូតូដឹកអេតចាយ នៅលើផ្លូវ៦០ម៉ែត្រត្រង់ចំណុចកើតហេតុ រួចចុះទៅដងទឹកដាក់ម៉ូតូ ពេលនោះស្រាប់តែមានបុរសដែលជាជនរងគ្រោះខាងលើជិះម៉ូតូPCXយ៉ាងលឿនតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ក្នុងទិសដៅពីជើងមកត្បូង ហើយក៏ជ្រុលទៅបុកចំពីខាងក្រោយរុឺម៉កដែកដឹកអេតចាយបណ្ដាលឱ្យដួលម៉ូតូបោកក្បាលនឹងថ្នល់រងរបួសធ្ងន់ធ្ងរ ហើយដាច់ខ្យល់ស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ។ ចំណែកម៉ូតូខ្ទាតអូសឆ្ងាយពីកន្លែងកើតហេតុចំនួន៧៦ម៉ែត្រ ហើយភ្លាមៗនោះពីរនាក់ប្ដីប្រពន្ធជាម្ចាស់រុឺម៉កពេលឃើញសភាពការណ៍មិនស្រួលក៏ប្រញាប់ប្រញាល់បើករ៉ឺម៉កម៉ូតូចេញទៅទិសខាងត្បូងបាត់ស្រមោលទៅ។
សមត្ថកិច្ចមូលដ្ឋាន សហការជាមួយមន្ត្រីជំនាញបានចុះមកធ្វើការវាស់វែងយកម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យដើម្បីរង់ចាំធ្វើការស្រាវជ្រាវរកសាច់ញាតិមកទទួលយក។ ចំណែកសពនៅក្នុងមន្ទីរពេទ្យម្លិះដង្កោ ក៏រង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕