ភ្ញាក់ផ្អើលពីសំណាក់ក្រុមគ្រួសារនិងអ្នកភូមិ ប្រទះឃើញបុរសម្នាក់ចងក សម្លាប់ខ្លួនក្នុងបន្ទប់ទឹក

ខេត្តស្វាយរៀង៖ កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២
នៅក្នុងភូមិប្រសប់លាក់ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
បុរសនេះ មានឈ្មោះម៉ែន សារាប អាយុ២៤ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិប្រសប់លាក់ សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង។
សន្និដ្ឋានថា ឈ្មោះ ម៉ែន សារាបពិតជាធ្វើអត្តឃាតចងកសម្លាប់ខ្លួនប្រាកដមែន ដោយបានយកខ្សែចងក្របីមកចងកភ្ជាប់នឹងធ្នឹមបន្ទប់ទឹកដែលមានកម្ពស់២ម៉ែត្រ៣០សង់ទីម៉ែត្របណ្តាលឱ្យស្លាប់។
បុរសនេះគឺមានជំងឺប្រចាំកាយដោយព្យាបាលនិងផឹកថ្នាំសង្កូវដែរប៉ុន្តែមិនបានធូរស្រាលសោះ ស្រាប់តែនៅរសៀលថ្ងៃទី១៨ខែមេសាឆ្នាំ២០២២មានការភ្ញាក់ផ្អើលថា អ្នកជំងឺរូបនេះបានចងកក្នុងបន្ទប់ទឹកស្លាប់បាត់ទៅហើយ។ សាកសពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុនិងប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទដែលជាប់ទាក់ទង