កម្លាំងជំនាញគយរដ្ឋាករ សាខាខេត្តរតនគិរី បានឃាត់រថយន្ត មួយ គ្រឿង

រតនគិរី: នៅ ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ សមត្ថកិច្ចកម្លាំងកងរាជអាវុធហត្ថ ខេត្តរតនគិរី ដឹកនាំដោយ លោក អនុសេនីយ៍ឯក ម៉ែន សីហា សហការជាមួយកម្លាំងជំនាញគយរដ្ឋាករ សាខាខេត្តរតនគិរី បានឃាត់រថយន្ត មួយ គ្រឿង ។
រថយន្តដែលឃាត់នោះគឺ ម៉ាកនីសាន់ ណាវ៉ារ៉ា ពណ៌ស ស៊េរីឆ្នាំ២០១៨ គ្មានស្លាកលេខ លេខតួ MNFCC2D23Z0043468 លេខម៉ាស៊ីន ( មើលមិនច្បាស់ រលុបលេខ និងអក្សរ) សង្ស័យគ្មានពន្ធ នៅចំណុចភូមិត្រុំ ឃុំឡាមិញ ស្រុកបរកែវ ។
កម្លាំងកងរាជអាវុធហត្ថ ក៏បានប្រគល់រថយន្តទៅឱ្យមន្ត្រីជំនាញ យកទៅរក្សាទុក នៅសាខាគយ និងរដ្ឋាករខេត្ត រង់ចាំម្ចាស់ចូលមកដោះស្រាយ តាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង