ប្រជាពលរដ្ឋមួយខ្នងត្រូវបានអគ្គិភ័យឆាបឆេះ បង្កការភ្ញាក់ផ្អើល
ខេត្តតាកែវ៖ កាលពី ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ នៅ ភូមិព្រៃសណ្តែក ឃុំព្រៃស្លឹក ស្រុកទ្រាំងខេត្តតាកែវ ។ ម្ចាស់ផ្ទះ ឈ្មោះឡៅ ណាលី ភេទស្រី អាយុ ៤៨ឆ្នាំ នៅភូមិព្រៃសណ្តែក ឃុំ ព្រៃស្លឹកស្រុកទ្រាំងខេត្តតាកែវ។(ជាស្រ្តីមេម៉ាយទៅរកស៊ីនៅប្រទេសថៃ)។ មានកូនប្រុសម្នាក់ឈ្មោះ ឈីវ ពេជ្រ ភេទប្រុសអាយុ១៧ឆ្នាំនៅភូមិព្រៃសណ្តែកឃុំព្រៃស្លឹកស្រុកទ្រាំងខេត្តតាកែវ។(នៅរៀន)
ផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះសាងសង់អំពីឈើពីរខ្នងទំហំទទឹង៥ម៉ែត្របណ្តោយ៧ម៉ែត្រ ធ្វើអំពីឈើសរសរបេតុងដំបូលប្រក់ស៊ីប្រូ ជញ្ជាំងក្តា។
មុនពេលកើតហេតុខណះម្ចាស់ផ្ទះមិននៅ ហើយបានចាក់សោរនៅខាងក្រៅ លុះមកដល់វេលាកើតហេតុស្រាប់តែមានផ្សែងហុយចេញពីខាងក្នុង ទើបបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជិតខាងនាំគ្នាយកទឹកមកជះពន្លត់និងរាយការណ៍ទៅអាជ្ញាធរមានសមត្ថកិច្ចចុះមកអន្តរាគមន៍ទាន់ពេលវេលា។
មូលហេតុនៃការឆាបឆេះនេះ បណ្តាលមកពីឆ្លងចរន្តអគ្គិសនីនិងមិនរាលដាលដល់ផ្ទះអ្នកជិតខាងនោះទេ ដោយខូចខាតសម្ភារៈខោអាវមួយចំនួនការខូចខាតអស់ប្រហែលជា ៤០ ភាគរយតែមិនបានគ្រោះថ្នាក់ដល់អាយុជីវិតឡើយ៕