សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញសម្ពោធសមិទ្ធ ផលនានាដែលជាគម្រោងការពារទឹកជំនន់និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញជំហានទី៤

(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញសម្ពោធសមិទ្ធ ផលនានាដែលជាគម្រោងការពារទឹកជំនន់និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញជំហានទី៤ដែលប្រព្រឹត្តធ្វើនៅទីតាំងជាប់មុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាស្ថិតនៅភូមិ១០សង្កាត់ស្រះចកខណ្ឌដូនពេញ នៅថ្ងៃទី ២០ ខែមេសាឆ្នាំ២០២២នេះ ។
គម្រោងការពារទឹកជំនន់និងកែលំអប្រព័ន្ធប្រឡាយលូក្នុងរាជធានីភ្នំពេញជំហានទី៤ នេះចំណាយថវិកាទឹកប្រាក់សរុបប្រមាណ ៣៦លានដុល្លាអាមេរិកជាជំនួយឥតសំណ ងរបស់រដ្ឋាភិបាលជប៉ុន។
គម្រោងនេះរួមមាន៖ ដាក់បណ្តាញលូមេនៅក្នុងភូមិសាស្ត្រខណ្ឌទួលគោកប្រវែ ង ៨.២គីឡូម៉ែត្រ,ដាក់បណ្តាញលូមេ នៅក្នុងភូមិសាស្ត្រខណ្ឌដូនពេញប្រវែង ៤.៤ គីឡូ ម៉ែត្រ,សាងសង់អាងស្តុកទឹកក្រោមដីនិង សាងសង់ស្ថានីយ៍បូមទឹកនៅសួនច្បារមុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាCDC,ដំឡើងរបាមេកានិចស្វ័យ ប្រវត្តិដើម្បីប្រមូលសំរាមនៅមុខផ្លូវបង្ហូរ ទឹកនៅស្ថានីយបូមទឹកចតុមុខព្រះគន្លង់ ១,ព្រះគន្លង់២ និង ផ្សារចាស់និងផ្តល់រថយន្តបូមទឹកចល័តចំនួន២គ្រឿង ។
គម្រោងសាងសង់សំណង់ដូចរៀបរាប់ខាងលើដើម្បីការពារទឹកជំនន់និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញជំហានទី ៤ ត្រូវបានបើកការ ដ្ឋានសាង សង់កាលពីថ្ងៃទី០៤ ខេមីនា ឆ្នាំ២០១៩។គម្រោងនេះប្រើរយៈពេលសាងសង់ប្រមា ណជា ៣៦ខែដោយចាប់ផ្តើមគម្រោងពីថ្ងៃទី ០១ ខែធ្នូ ឆ្នាំ២០១៨ ហើយគ្រោងបញ្ចប់ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១។
តាមរយៈកិច្ចសហប្រតិបត្តិការរវាងសា លារាជធានីភ្នំពេញជាមួយដៃគូអភិវឌ្ឍ ន៍នានាជាពិសេសជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA ក្រោមជំនួយរបស់រាជរដ្ឋាភិបាលជប៉ុននោះបានអនុវត្តន៍ គម្រោងការពារទឹក ជំនន់និងកែលម្អប្រព័ន្ធប្រឡាយ-លូក្នុងរាជធានីភ្នំពេញចំនួន ៤ លើកហើយ។ តាមរយៈគម្រោងទាំង៤ លើកនេះបានជួយឲ្យរាជធានីភ្នំពេញគេចផុតពីការគំរាមកំហែងដោយទឹកជំនន់និងបានជួយកសាងប្រព័ន្ធលូកាន់តែល្អប្រសើរសម្រាប់រំដោះជំនន់ទឹកភ្លៀង។
គម្រោងទី១៖ គឺគម្រោងការពារទឹកជំ នន់និងកែលម្អប្រព័ន្ធប្រឡាយ-លូក្នុងរាជធានីភ្នំពេញជំហានទី១ ក្រោមជំនួ យឥតសំណងរបស់ប្រទេសជប៉ុនពីខែធ្នូឆ្នាំ២០០២ដល់ខែកញ្ញាឆ្នាំ២០០៤ ។ ជាលទ្ធផលគម្រោងនេះបានជួយសម្រាលនិងកាត់បន្ថយជំនន់ទឹកភ្លៀងដែលធ្លាប់តែជន់លិចត្រាំត្រែងនៅប៉ែកខាងត្បូងរាជធានីភ្នំពេញនៅ ផ្នែកខ្លះនៃខណ្ឌទួលគោក ខណ្ឌចំការ និងខណ្ឌ មានជ័យ ជាពិសេសបានការពារផ្នែកខាងត្បូងរាជធានីភ្នំពេញពីការគម្រាមកំហែងដោយទឹកជំនន់ពីប្រព័ន្ធទន្លេ មេគង្គដោយទំនប់បឹងទំពុនត្រូវបានជួសជុល និងពង្រឹង និងជាបន្ទាប់មកទៀតក៏បានក្លាយជាផ្លូវវាងមួយដ៏សំខា ន់នៅប៉ែកខាងត្បូងរាជធានីភ្នំពេញ។
គម្រោងទី២៖ ក្រោមជំនួយឥតសំណងរបស់ប្រទេសជប៉ុនជាបន្តមកទៀត គឺ គម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូក្នុងរាជធានីភ្នំពេញ ជំហានទី២ ដែលបានអនុវត្តពីខែតុលា ឆ្នាំ២០០៧ ដល់ខែកុម្ភៈឆ្នាំ២០១០ ហើយដែលគម្រោងជំហានទី២នេះបានជួយសម្រាល និងកាត់បន្ថយជំនន់ទឹកភ្លៀងនៅតំបន់កណ្តាល និងខាងកើតរាជធានីភ្នំពេញដូចជានៅជុំវិញតំបន់វត្តភ្នំ ជុំវិញផ្សារថ្មី ផ្សារកណ្តាល ជុំវិញព្រះបរមរាជវាំងនិងសារមន្ទីរជាតិជាពិសេសមុខអតីតរដ្ឋសភាជាតិ ដែលឧស្សា ហ៍ជន់លិចដោយទឹកភ្លៀងជារឿយៗក្នុងរដូវវស្សាកន្លងមកដោយបានសាងសង់ស្ថានីយបូមទឹកនិងអាងស្តុកទឹកក្រោមដីចំនួន ៤ កន្លែងក្រោមសួនច្បារតាមដងទន្លេ សាបនិងជីកដាក់បណ្តាញលូមេសំខាន់ៗតាមដងផ្លូវមួយចំនួនដើម្បីប្រមូលទឹកភ្លៀងឲ្យហូរបានលឿនមកអាងស្តុកទឹកក្រោមដីទាំងនោះដើម្បីបូមបញ្ចេញទៅទន្លេ បានទាន់ពេលវេលា។
ម្យ៉ាងទៀតដើម្បីលើកកំពស់សោភ័ណភាពនិងបរិស្ថានតាមដងទន្លេសាបនិងមុខព្រះបរមរាជវាំងកំណាត់ច្រាំងទន្លេសាបចំនួន ២ កន្លែងដែលបានខូចខាតនិងបាក់ ស្រុតក៏ត្រូវបានលើកបញ្ចូលក្នុងគម្រោងដើម្បីធ្វើការជួសជុលហើយជាពិសេសទៅទៀត ទឹកប្រើប្រាស់ដែលធ្លាប់បង្ហូរចូលទន្លេសាបតាមលូរមួយចំនួននោះក៏ត្រូវបាន ពង្វាងឲ្យហូរទៅអាងស្តុកទឹកបឹងត្របែកវិញ ដើម្បីកុំឲ្យខូចបរិស្ថានទឹកទន្លេ និងកុំឲ្យមានក្លិនមិនល្អតាមសួនច្បារមាត់ទន្លេ ដែលជាទីរមណីយដ្ឋានរបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរដែលមកកំសាន្តជាដើម។

គម្រោងទី៣៖ ក្រោមជំនួយឥតសំណងរបស់ប្រទេសជប៉ុនជាបន្តមកទៀត គឺគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូក្នុងរាជធានីភ្នំពេញ ជំហានទី៣ ដែលបានអនុវត្តពីខែមករា ឆ្នាំ២០១២ ដល់ខែតុលា ឆ្នាំ២០១៥។ គម្រោងជំហានទី៣នេះបានជួយសម្រា លនិងកាត់បន្ថយជំនន់ទឹកភ្លៀងនៅក្នុងតំបន់បឹងត្របែក ប៉ែកខាងត្បូងរាជធានីភ្នំពេញដោយបានជីកដាក់បណ្តាញលូមេនិងលូប្រអប់ធំៗប្រវែងប្រមាណ២០, ៦៥៤ម៉ែត្រ ក្នុងខណ្ឌចំការមន ខណ្ឌ ៧ មករានិងផ្នែកខ្លះនៃខណ្ឌដូនពេញសាងសង់ឡើងវិញនូវអាងត្រងសម្រាមក្រោមដីនៅសួនច្បារក្បែរផ្លូវលេខ ២៤០ ខាងត្បូងព្រះបរម រាជវាំងដើម្បីបង្ហូរទឹកភ្លៀងឲ្យបានលឿនឆ្ពោះទៅអាងស្តុក ទឹកបឹងត្របែក។ជា មួយគ្នានេះដែរក៏មានការផ្គត់ផ្គង់រថយន្តបាញ់ទឹកលាងសម្អាតបណ្តាញលូចំនួន ២ គ្រឿងនិងរថយន្ត បូមសម្អាតបណ្តាញលូចំនួន២គ្រឿងផងដែរ ។
បើតាម JICA រហូតមកដល់ពេលនេះជប៉ុនបានផ្តល់លុយដល់កម្ពុជាប្រមា ណជាង ១១០លានដុល្លារឲ្យអនុវត្តគម្រោងការពារទឹកជំនន់និងកែលម្អប្រ ព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញចំ នួន ៤ ជំហានដើម្បីរំដោះទឹកជន់លិចក្នុងទីក្រុង ៕

អត្ថបទដែលជាប់ទាក់ទង