បុរសម្នាក់ បើករថយន្តមួយគ្រឿង ទាំងខ្លួនស្រវឹងស្រា ជ្រុលចង្កូតទៅបុកខឿនពុះចែកទ្រូងផ្លូវជាតិលេខ១ បណ្ដាលឲ្យរថយន្តបែកកង់

ភ្នំពេញ ៖ កាលពី យប់ ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវជាតិលេខ១ ស្ថិតក្នុងសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

នៅពេលកើតហេតុនោះ គេឃើញរថយន្តបង្កម៉ាក Toyota Prius ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2BE-5074 បានធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ១ ទិសដៅពីកើតមកលិចក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុស្រាប់តែរេចង្កូតមកឆ្វេងដៃជ្រុលទៅបុកខឿនពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យបែកកង់ និងបែកយ៉ាន់មុខផ្នែកខាងឆ្វេងអូសជាង២០ម៉ែត្រទើបទៅមុខលេងរួច ចំណែកខឿនទ្រូងផ្លូវខូចខាតបន្តិចបន្តួចប៉ុណ្ណោះ តែក៏សំណាងល្អដែរមិនបង្កគ្រោះថ្នាក់ដល់មនុស្ស ។
គ្រោះថ្នាក់ចរាចរណ៍នេះ គេឃើញបុរសម្នាក់ដែលជាតៃកុងរថយន្តបង្កបានចុះពីរថយន្តទាំងសភាពស្រវឹងស្រា ។ បន្ទាប់មកក៏មានការកក់ស្ទះចរាចរណ៍ដល់អ្នកដំណើរមួយសន្ទុះធំផងដែរ ទើបសមត្ថកិច្ចមូលដ្ឋានចុះមកជួយសម្រួលចរាចរណ៍ និងស្ទួចយករថយន្តបង្ក នាំទាំងតៃកុងទៅកាន់អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីដោះស្រាយតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង