ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីហឹង្សា
(កំពង់ឆ្នាំង) ៖ កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ ចុះអនុវត្តដីកា បង្គាប់ឱ្យចាប់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធ ករណីហឹង្សាដោយចេតនា មានស្ថានទម្ងន់ទោស។ ការចាប់ខ្លួនជនសង្ស័យនេះ ដោយចុះអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួន លេខ ៧០/២២ របស់លោក គឹម រ័ត្នណារិន ចៅក្រមជំនុំជំរះសាលាដំបូងខេត្តកំពង់ឆ្នាំង ។
ជនសង្ស័យដែលត្រូវចាប់ខ្លួនឈ្មោះ ដាំង យ៉ាំងង៉ា ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង មុខរបរជាងជួសជុលម៉ាស៊ីន នៅចំណុច ភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ពីបទ:ហឹង្សាដោយចេតនា មានស្ថានទម្ងន់ទោស។ ជនសង្ស័យ កំពុងត្រូវបានកសាងសំណុំរឿងតាមនីតិវិធីបញ្ជូនទៅអយ្យការ៕